អភិបាលខេត្ត​កំពង់ចាម បាន​ដឹកនាំ​មន្ត្រីរាជការ​នៃ​មន្ទី​ពាក់ព័ន្ធ​ជុំវិញ​ខេត្ត​គោរព​វិញាណក្ខ័ន្ធ​សព​លោកគ្រូ អ៊ូ ហុង សមាជិក​ក្រុមប្រឹក្សា​ស្រុក​ព្រៃឈរ

ខេត្ត​កំពង់ចាម ៖ ឯកឧត្តម អ៊ុន ចាន់​ដា អភិបាលខេត្ត កំពង់ចាម និង​លោក​ខ្លូត ផន ប្រធាន​ក្រុមប្រឹក្សា ខេត្ត នៅ​ពី​ព្រឹក​មិញ​នេះ បាន​ដឹកនាំ​មន្ត្រីរាជការ នៃ មន្ទីរ​អង្គភាព​ពាក់ព័ន្ធ​ជុំវិញ​ខេត្ត​និង​អាជ្ញាធរ​ស្រុក​ព្រៃឈរ​អញ្ជើញ​ចូលរួម​គោរព​វិញាណក្ខន្ធ​សព លោកគ្រូ អ៊ូ ហុង សមាជិក​ក្រុមប្រឹក្សា​ស្រុក ព្រៃឈរ ដែល​លោក​បាន​ទទួលមរណៈភាព កាលពី​ថ្ងៃ​ចន្ទ​១១ កើត ខែ​អស្សុជ ឆ្នាំ​ជូត ទោ​ស័ក ព​.​ស ២៥៦៤​ត្រូវ​នឹង​ថ្ងៃទី​២៨​ខែ​កញ្ញា​ឆ្នាំ​២០២០ វេលា​ម៉ោង​៦​និង​៤៥​នាទី​ព្រឹក​ក្នុង​ជន្មាយុ​៦៦​ឆ្នាំ ដោយ​រោគាពាធ​ហើយ​សព​ត្រូវបាន​តម្កល់ទុក ធ្វើ បុណ្យ​នៅ​គេហដ្ឋាន​ស្ថិតនៅក្នុង​ភូមិ​ព្រៃឈរ ឃុំ ព្រៃឈរ ស្រុក​ព្រៃឈរ ខេត្ត​កំពង់ចាម​។​

​ក្នុងឱកាស​នោះ​ដែរ ឯកឧត្តម អ៊ុន ចាន់​ដា និង​លោក ខ្លូត ផន ព្រមទាំង​សមាជិក​ក្រុមប្រឹក្សា​ខេត្ត អភិបាលរង​ខេត្ត​និង​ថ្នាក់ដឹកនាំ​មន្ត្រីរាជការ និង អាជ្ញាធរ ស្រុក​ព្រៃឈរ បាន​ចូលរួម​សម្ដែង​នូវ​ស​មានទុក្ខ​យ៉ាង​គ្រៀម​ក្រំ ជាមួយ​គ្រួសារ​សព និង​អញ្ជើញ​អុច​ធូប បួងសួង​សូម​ឲ្យ​ឌួង​វិញាណក្ខន្ធ​សព លោក គ្រូ អ៊ូ ហុង បាន​សោយសុខ​ទៅ​កាន់ដ្ឋាន​បរមសុខ កុំបី​ភ្លាំងភ្លាត់​ឡើយ ។​

​ជាមួយគ្នា​នោះ ឯកឧត្តម​អភិបាលខេត្ត ក៏​បាន​នាំយក​ថវិកា ចំនួន​១​លាន​រៀល និង​ថវិកា​ស្រុក ព្រៃឈរ ៣.៣០០០០​លាន​រៀល ដេ​ី​ម្បី​ចូលរួម​ក្នុង​ពិធី​រៀបចំ​បុណ្យ​សព​នេះ​ផង​ដែរ ។​

សូមបញ្ជាក់​ថា​ក្រុមគ្រួសារ​សព​ក៏បាន​មូលមតិ​គ្នា ដង្ហែរ​ទៅ​បញ្ចុះ​នៅ​ទួល​ស្វាយ​តាសរ​ខាងលិច​ភូមិ ព្រៃឈរ ឃុំ​ព្រៃឈរ ស្រុក​ព្រៃឈរ​វេលា​ម៉ោង​៨​ព្រឹក​ថ្ងៃ​ទី​០១​ខែ​តុលា​នេះ​ហើយ​គ្រោង​ប្រារព្ធ​ធ្វើបុណ្យ​ទក្ខិណានុប្បទាន គម្រប់​ខួប​៧​ថ្ងៃ ទៅតាម​កិច្ចសាសនា ដើម្បី​ឧទ្ទិស​កុសលផល​បុណ្យ​ដល់​ឌួង​វិញ្ញាណក្ខ័ន្ធ​របស់​លោក គ្រូ អ៊ូ ហុង នៅ​ថ្ងៃ​ទី​៣​ខែតុលា ឆ្នាំ​២០២០​ខាងមុខនេះ​៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *