​ពី​ធី​បើក​បវេសនកាល​ឆ្នាំ​សិក្សា ថ្មី ២០២០ ~២០២១ នៅ វិទ្យាល័យ ហ៊ុន សែន ក្រុង ទេព​និម្មិត ប៉ៃលិន

ថ្ងៃទី ១១ ខែ មករា ឆ្នាំ ២០២១ បាន​ប្រារព្ធ​ពី​ធី​បើក​បវេសនកាល ឆ្នាំ​សិក្សា​ថ្មី ២០២០ -២០២១ ក្រោម​អធិបតីភាព​លោកជំទាវ បាន ស្រីមុំ អភិបាល នៃ​គណៈ អភិបាល ខេត្ត ប៉ៃលិន ព្រមទាំង​ប្រធាន អនុប្រធាន មន្ទីរ​អង្គភាព​ពាក់ព័ន្ធ​បុគ្គលិក អប់រំ និង​សិស្សានុសិស្ស ប្រមាណ ៥៥០​នាក់​បាន​ចូល រួម ។​

​លោក តង់ ធារ៉ា ប្រធាន មន្ទីរអប់រំ យុវជន​និង​កីឡា​ខេត្ត​បាន​មានមតិ​ស្វាគមន៍​និង​ធ្វើ​របាយការណ៍​គូស បញ្ចាក់ ពី សមិទ្ធិផល វិស័យ អប់រំ ក្នុង ឆ្នាំ សិក្សា ២០១៩ – ២០២០ ពិសេស​សមិទ្ធិផល​នៃ​ការអនុវត្ត​ការធ្វើ​កំណែទម្រង់​ក្នុង​វិស័យ​អប់រំ​យុវជន​និង​កីឡា​រយៈពេល​០១​ឆ្នាំ​កន្លងមក​ក្នុង​ខេត្ត​ប៉ៃលិន ។​

​ជាមួយគ្នានេះដែរ លោក ជំទាវ បាន ស្រីមុំ​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​បាន​អាន​សារលិខិត​សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ថ្លែង​ក្នុងឱកាស​កាស​បើក​បវេសនកាល​ឆ្នាំ​សិក្សា ២០២០-២០២១ ព្រមទាំង​បាន​ផ្តល់​ជា​សម្ភារៈ​សិក្សា និ​ថវិកា​មួយ​ចំនួន​ដល់​សិស្សានុសិស្ស​លោកគ្រូ​-​អ្នកគ្រូ​ជា​ការលើកទឹកចិត្ត​ក៏ដូចជា​បង្ហាញ​ការយកចិត្តទុកដាក់​ដឹងគុណ​ចំពោះ​គ្រូបង្រៀន ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *