​លោក សុខ ពេញវុ​ធ ដឹកនាំ​កម្លាំង​ចុះ​ត្រួតពិនិត្យ​អាវុធ​ជាតិ​ផ្ទះ និង​ពង្រឹង​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​

(​ភ្នំពេញ​) នា​យប់​ថ្ងៃ​ច័ន្ទ ១៣​រោច ខែ​បុស្ស ឆ្នាំ​ជូត ទោ​ស័ក ពស ២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​១១ ខែ​មករា ឆ្នាំ​២០២១ វេលា​ម៉ោង​២០:៣០​នាទី លោក សុខ ពេញវុ​ធ អភិបាល នៃ​គណៈ​អភិបាលខណ្ឌ​ដូនពេញ បាន​អញ្ជើញ ដឹកនាំ កម្លាំង​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ខណ្ឌ ចុះ​ត្រួតពិនិត្យ​អាវុធជាតិផ្ទុះ និង ពង្រឹង​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក នៅ​គោលដៅ​តិរវិថី​ព្រះស៉ីសុវត្ថិ ( ត្រង់​រង្វង់​មូល សម្តេច​សង្ឍ ជួន ណាត​) ស្ថិតក្នុង សង្កាត់​ចតុមុខ ខណ្ឌដូនពេញ ។​

​ជា​លទ្ធផល មាន មធ្យោបាយ​ឆ្លងកាត់​សរុប ចំនួន​២២២ គ្រឿង ( រថយន្ត​១៣៣ គ្រឿង និង ម៉ូតូ​៨៩​គ្រឿង ) ក្នុង​នោះ​កម្លាំង​ចម្រុះ បាន​ធ្វើ​ការអប់រំ អ្នកបើកបរ​ម៉ូតូ គ្មាន​ពាក់​មួកសុវត្ថិភាព ម៉ូតូ​អត់​កញ្ចក់​ពេលយប់ បាន​មួយ​ចំនួន ចំពោះ​អ្នក​ប្រើប្រាស់​អាវុធ ខុសច្បាប់​ឆ្លងកាត់ គឺ​ពុំ​មាន​នោះទេ ។​

You might like

Leave a Reply

Your email address will not be published. Required fields are marked *