​អភិបាលខេត្ត​កំពង់ចាម ដឹកនាំ​មន្ត្រី​ជំនាញ ចុះ​ពិនិត្យ​គម្រោង​កែ​លម្អ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ជនបទ ជំហាន​៣ របស់​ក្រសួង​អភិវឌ្ឍន៍ជនបទ ចំនួន​០៣​ខ្សែ នៅក្នុង​ស្រុក​ព្រៃឈរ និង​ស្រុក​ស្ទឹងត្រង់​

(​កំពង់ចាម​) ៖ នា​ព្រឹក​ថ្ងៃទី​១២ ខែ​មករា ឆ្នាំ​២០២១ នេះ ឯកឧត្ដម អ៊ុន ចាន់​ដា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម អមដំណើរ​ដោយ ឯកឧត្ដម លោកជំទាវ អភិបាលរង​ខេត្ត និង​មន្ត្រី​ជំនាញ ចុះ​ពិនិត្យ​គម្រោង​កែ​លម្អ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ជនបទ ជំហាន​៣ របស់​ក្រសួង​អភិវឌ្ឍន៍ជនបទ ចំនួន​០៣​ខ្សែ នៅក្នុង​ស្រុក​ព្រៃឈរ និង​ស្រុក​ស្ទឹងត្រង់​។​

​គូសបញ្ជាក់ថា គម្រោង​កែ​លម្អ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ជនបទ ជំហាន​៣ របស់​ក្រសួង​អភិវឌ្ឍន៍ជនបទ បាន​អនុវត្ត​នៅក្នុង​ស្រុក​ចំនួន​៧ របស់​ខេត្ត​កំពង់ចាម ប្រវែង ១០០.៦០០​ម៉ែត្រ​។ ដោយឡែក ក្នុងស្រុក​ព្រៃឈរ មាន​១​ខ្សែ ប្រវែង ១៣.៦២៦​ម៉ែត្រ និង​ស្រុក​ស្ទឹងត្រង់ ២​ខ្សែ ប្រវែង ៣៤.៨០០​ម៉ែត្រ ក្នុងនោះ ៖
-​ខ្សែ​ទី ០១ ផ្លូវ​ពី​គរ​-​ទឹក​ឆា ឆ្លងកាត់​ឃុំ​ចំនួន ៣​គឺ ៖ ឃុំ​គរ ឃុំ​ថ្ម​ពូន និង​ឃុំ​ក្រូច ស្រុក​ព្រៃឈរ មាន​ប្រវែង ១៣.៦២៦​ម៉ែត្រ​។ បច្ចុប្បន្ន គម្រោង​សម្រេច​៩០% និង​ស្រោច​កៅស៊ូ​ចាប់ផ្ដើម​ពី​ខែ​មិនា ឆ្នាំ​២០២១ ខាងមុខនេះ ។​
-​ខ្សែ​ទី​២ ពី​មេសរ​ជ្រៃ -​វត្ត​ឡ ឆ្លងកាត់​ឃុំ​មេស​ជ្រៃ និង​ឃុំ​ដង​ក្តារ ស្រុក​ស្ទឹងត្រង់ ប្រវែង ២១.៥០០​ម៉ែត្រ បច្ចុប្បន្ន គម្រោង​ងារ​ប្រហែល ៥០% ។​
-​ខ្សែ​ទី​៣ ពី​ដីក្រហម​-​អារក្ស​ត្នោត ឆ្លងកាត់​ឃុំ​ចំនួន​៣​គឺ​៖ ឃុំ​សូភាស ដង​ក្ដារ អូ​ម្លូរ អារក្ស​ត្នោត និង​ឃុំ​ព្រែកកក់ ស្រុក​ស្ទឹងត្រង់ មាន​ប្រវែង ២០.២០៥​ម៉ែត្រ​។ បច្ចុប្បន្ន ការងារ​សម្រេច ៧០% និង​ស្រោច​កៅស៊ូ​ចាប់ផ្ដើម​ពី​ខែ មីនា ឆ្នាំ​២០២១ ខាងមុខនេះ​៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *