សូមកុំផ្អើលតាមការផ្សាយព័ត៌មានបំភ្លៃ យោធាថៃកំពុងលេងល្បែងបោកពលរដ្ឋខ្លួនតាមបណ្តាញសង្គម

រាជធានីបាងកក៖ សារព័ត៌មាន Thai Press និងបណ្តាសារព័ត៌មានថៃមួយចំនួនទៀត នៅព្រឹកថ្ងៃសៅរ៍ទី៩សីហានេះ បានផ្សព្វផ្សាយព័ត៌មានគ្មានប្រភពច្បាស់លាស់លើបណ្តាញសង្គមហ្វេសប៊ុក អមជាមួយរូបភាពប៉ុន្មានសន្លឹក បង្ហាញពីសកម្មភាពយោធាថៃ កំពុងសាងសង់លេណដ្ឋានយ៉ាងគគ្រឹកគគ្រេងនៅលើភ្នំត្រប់ ឬភ្នំភូម៉ៈឃឿ (บริเวณภูมะเขือ) ខណៈឈ្មោះភ្នំមួយនេះស្រដៀងនឹងទីលានប្រយុទ្ធដ៏ក្ដៅគគុករវាងកងទ័ពឈ្លានពានថៃ ជាមួយយោធាកម្ពុជានៅព្រំដែនខេត្តព្រះវិហារ កាលពីប៉ុន្មានថៃ្ងមុន គឺតំបន់ភ្នំទ្រព្យ…។

ជាតិ

អន្តរជាតិ

សូមកុំផ្អើលតាមការផ្សាយព័ត៌មានបំភ្លៃ យោធាថៃកំពុងលេងល្បែងបោកពលរដ្ឋខ្លួនតាមបណ្តាញសង្គម

 

ហៀប ស៊ីថេត

2 ម៉ោងមុន

 

រាជធានីបាងកក៖ សារព័ត៌មាន Thai Press និងបណ្តាសារព័ត៌មានថៃមួយចំនួនទៀត នៅព្រឹកថ្ងៃសៅរ៍ទី៩សីហានេះ បានផ្សព្វផ្សាយព័ត៌មានគ្មានប្រភពច្បាស់លាស់លើបណ្តាញសង្គមហ្វេសប៊ុក អមជាមួយរូបភាពប៉ុន្មានសន្លឹក បង្ហាញពីសកម្មភាពយោធាថៃ កំពុងសាងសង់លេណដ្ឋានយ៉ាងគគ្រឹកគគ្រេងនៅលើភ្នំត្រប់ ឬភ្នំភូម៉ៈឃឿ (บริเวณภูมะเขือ) ខណៈឈ្មោះភ្នំមួយនេះស្រដៀងនឹងទីលានប្រយុទ្ធដ៏ក្ដៅគគុករវាងកងទ័ពឈ្លានពានថៃ ជាមួយយោធាកម្ពុជានៅព្រំដែនខេត្តព្រះវិហារ កាលពីប៉ុន្មានថៃ្ងមុន គឺតំបន់ភ្នំទ្រព្យ…។

 

 

ការណ៍នេះ បានបង្ហាញយ៉ាងច្បាស់ពីចេតនាទុច្ចរិតរបស់យោធាថៃ ដែលមានចេតនា និងចិញ្ចឹមចិត្តឈ្លានពានអធិបតេយ្យភាពកម្ពុជា ទោះបីបទឈប់បាញ់បានចូលជាធរមានរួចទៅហើយក្ដី។ សារព័ត៌មានថៃមួយចំនួនកំពុងបង្ហាញថា ថៃបាននិងកំពុងធ្វើសកម្មភាពកែលម្អទីតាំងឈរជើង និងពង្រឹងការត្រៀមលក្ខណៈយោធានៅតំបន់ព្រំដែន[ភ្នំទ្រព្យ]។ ក្រៅពីសារព័ត៌នេះ នៅមានគណនេយ្យហ្វេសប៊ុកអនឡាញរបស់ថៃមួយចំនួនទៀត ក៏បង្ហាញពីទាហានថៃ កំពុងពន្លឿនការអភិវឌ្ឍទីតាំងឈរជើងនៅលើតំបន់ភ្នំត្រប់ ឬភ្នំភូម៉ៈឃឿ(บริเวณภูมะเขือ)នេះផងដែរ។ សកម្មភាពទាំងនោះ បានបង្ហាញឱ្យឃើញថា យោធាថៃជាច្រើននាក់ កំពុងសាងសង់លេណដ្ឋាន រួមទាំងប្រើប្រាស់អេស្កាវ៉ាទ័រធ្វើផ្លូវសម្រាប់ប្រតិបត្តិការសឹករបស់កងទ័ពផងដែរ។

យ៉ាងណា រូបភាពប៉ុន្មានសន្លឹកនោះហាក់គ្មានប្រភពជាក់ច្បាស់នោះទេ ខណៈមានការបញ្ជាក់យ៉ាងច្បាស់ពីមន្ត្រីយោធាកម្ពុជាជួរមុខថា តំបន់ភ្នំទ្រព្យ ភ្នំខ្មោច វាលឥន្ទ្រី និងតំបន់សំខាន់ៗមួយចំនួនទៀតដែលជាទីតាំងយុទ្ធសាស្ត្រប្រៀបឈ្នះ គឺស្ថិតក្រោមការគ្រប់គ្រងយ៉ាងពិតប្រាកដរបស់វីរយោធាការពារព្រំដែនកម្ពុជា ដូច្នេះ ការផ្សព្វផ្សាយព័ត៌មានរបស់ប្រទេសថៃ គឺគ្មានមូលដ្ឋានច្បាស់លាស់ និងការពិតឡើយ ខណៈពួកគេបញ្ចេញព័ត៌មានក្លែងក្លាយនេះឡើង ក្នុងចេតនាបង្កប់នូវទុច្ចរិតភាព ដើម្បីប៉ុនប៉ងឈ្លានពានអធិបតេយ្យភាពកម្ពុជាជាថ្មីម្ដងទៀត នាពេលអនាគត ទើបបានជាពួកគេបង្កើតរឿងហេតុមិនចេះឈប់ឈរបែបនេះនោះ៕

About the Author: admin

You might like

Leave a Reply

Your email address will not be published. Required fields are marked *