កាស៊ីណូវ៉ាណាធៀន ល្បីដូចគេថាមែនលោកអធិការ ទេព វិឆ័យ ស្រុកសំពៅលូននិង ស្នងការខេត្តបាត់ដំបង ដឹងឬធ្វើមិនដឹង? ពេលអង្គភាពសារព័ត៌មានរាយការណ៍ជូនមិនអើពើសោះ សង្ស័យជាប់ពាក់ព័ន្ធហើយមើលទៅ ទើបមិនហ៊ានបង្ក្រាប ទោះបីអង្គភាពយើងចុះ ផ្តិតរូបភាពផ្ទាល់ និង ទីតាំងជាក់ស្ដែងរាយការណ៍ជូន ពីទីតាំង លេងល្បែងស៊ីសង បៀការ៉ាត់ បាញ់ត្រី អាប៉ោង មាន់ជល់តាមអនឡាញ ទោះបីរាយការណ៍ យ៉ាងណាក៏ដោយ ក៏មិនអើពើទាល់តែសោះ ប្រហែលមានខ្សែធំហើយ មើលទៅទើបមិនហ៊ានបង្ក្រាប។ ចេញផ្សាយថ្ងៃសៅរ៍ ទី០៩ ខែធ្នូ ឆ្នាំ២០២៣ ការិយាល័យនិពន្ធ 087572030=085572030 http://www.heromannews.com/2024.html

ខេត្តបាត់ដំបង: ទីតាំងកាស៊ីណូ វ៉ាណាធៀន បង្កប់ទៅដោយល្បែង សុីសងគ្រប់ប្រភេទ មានដូចជា បៀការរ៉ាត់ អាប៉ោង ទូបាញ់ត្រី ល្បែងជល់មាន់អនឡាញ កំពុងបេីកលេងយ៉ាងអនាធិបតេយ្យដោយមិនខ្លាចញញេីតសមត្ថកិច្ចបន្តិចទាល់តែសោះនេះហើយជាទុក្ខព្រួយ របស់ប្រជាពលរដ្ឋ

ទីតាំងស្ថិតនៅ ច្រកព្រំដី ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង ដែលបើកលេង មានសុទ្ធតែភ្ញៀវកូនខ្មែរចូលលេង ល្បែង ស៊ីសងចាក់ផ្នាល់លុយវ៉ាល់លាន កំពុងបេីកលេងយ៉ាងរំភេីយ ដែលដំណើរការយ៉ាងរលូន ពពាក់ពពូនរបស់ក្រុមអ្នកញៀនល្បែង ដោយគ្មានខ្លាចញញើត និងសមត្ថកិច្ចបន្តិចណាទាល់សោះ។

បើទោះបីកន្លងមក ប្រមុខរាជរដ្ឋាភិបាលសម្ដេចបានមានប្រសាសន៍ ថា មន្ត្រីគ្រប់លំដាប់ថ្នាក់ត្រូវតែបង្ក្រាបល្បែងស៊ីសងឲ្យខានតែមិនបាន ។

ជាក់ស្ដែងទីតាំងល្បីថា អង្គភាពសារព័ត៌មាន ជាច្រើនដែលបានផ្សាយរួចរាល់ហើយ ប៉ុន្តែលោកអធិការ ទេព វិឆ័យ មិនអើពើ ហើយក៏គ្មានការបង្ក្រាបផងដែរ នៅតែបើកលេងយ៉ាងរលូនផងដែលគ្មានខ្លាចក្រែងញញើតសមត្ថកិច្ច បែបនេះធ្វើឱ្យមហាជនមានចម្ងល់ ជាខ្លាំងទាក់ទង នឹង ការអនុវត្តតួនាទីរបស់សមត្ថកិច្ចជាពិសេស លោកអធិការ ទេព វិច្ឆ័យ ស្រុកសំពៅលូន និង លោកស្នងការខេត្តបាត់ដំបង ដែលជាដែនដីសមត្ថកិច្ចគ្រប់គ្រងលើទឹកដី របស់ខ្លួនផ្ទាល់តែម្ដង។

ឬមួយក៏សមត្ថកិច្ចនៅក្នុងមូលដ្ឋានត្រូវរូវគ្នាជាលក្ខណៈប្រព័ន្ធជាមួយម្ចាស់ទីតាំងល្បែងស៊ីសង បានជាលោកអធិការស្រុកសំពៅលូន និង លោស្នងការខេត្តបាត់ដំបង មិនបង្ក្រាបបែបនេះ។

ប្រជាពលរដ្ឋដែលរស់នៅក្នុង ឃុំសន្តិភាព ស្រុកអំពៅលូន សូមសំណូមពរដល់លោក ទេព វិឆ័យ អធិការស្រុកសំពៅលូន ជាពិសេស ឯកឧត្តម ឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង

មេត្តាជួយត្រួតពិនិត្យ ទីតាំងលេងល្បែងគ្រប់ប្រភេទនេះផង។

ហើយលោកអធិការស្រុកលូន បានឆ្លើយតបមក អង្គភាពយើងខ្ញុំថា (ហើយម៉េចក៏មិនទៅសួរគេ) តែរហូតមកដល់ពេលនេះល្បែងលេងគ្រប់ប្រភេទ នៅតែដំណើរការដ៏ដែល…។

ឯណាទៅដែលហៅថាភូមិឃុំមានសុវត្ថិភាពទាំង 7 ចំណុច ប្រជាពលរដ្ឋក្នុងភូមិពួកគាត់មានការភ័យខ្លាចខ្លាំងណាស់ ហើយពួកគាត់បានសំណូមពរថា សូមឱ្យអាជ្ញាធរដែលពាក់ព័ន្ធគ្រប់ជាន់ថ្នាក់មេត្តាចុះត្រួតពិនិត្យផងដោយក្តីអនុគ្រោះ ៕

About the Author: admin

You might like

Leave a Reply

Your email address will not be published. Required fields are marked *