សម្ដេច​តេជោ ហ៊ុន សែន​៖ មូលបទ​របស់​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាស៊ាន​បូក ផ្តោត​សំខាន់​ទៅលើ «​សន្តិសុខ​ប្រកបដោយ​ភាព​សុខដុម​»

(​ភ្នំពេញ​) :​សម្ដេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា មូលបទ​របស់​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាស៊ាន​បូក​នៅ​ឆ្នាំ​នេះ គឺ​ផ្តោត​សំខាន់​ទៅលើ «​សន្តិសុខ​ប្រកបដោយ​ភាព​សុខដុម​» ដែល​នេះ​គឺជា​គំនិត​ថ្មី​មួយ​សម្រាប់​តំបន់​នេះ​។ សម្តេច​បាន​ថ្លែង​ដូចនេះ​នៅ​ព្រឹក​ថ្ងៃ​ទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០២២ ក្នុងឱកាស​អញ្ជើញ​ជា​អធិបតីភាព នៅក្នុង​ពិធី​បើក​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាស៊ាន​-​បូក លើក​ទី​៩ ដែល​ប្រព្រឹត្ត​ទៅ​នៅ​សណ្ឋាគារ​សុខា ខេត្តសៀមរាប​។​

​សម្ដេច​តេជោ ហ៊ុន សែន បាន​គូសបញ្ជាក់ថា យើង​ត្រូវ​ទទួលស្គាល់ និង​រំលេច​អំពី​សារៈសំខាន់​នៃ​ការ​អាស្រ័យ​គ្នា​ទៅវិញទៅមក សម្រាប់​សន្តិភាព និង​ស្ថិរភាព​។ សម្តេច​តេជោ បាន​បន្តថា ភាព​ផ្សារភ្ជាប់​គ្នា ការ​អាស្រ័យ​គ្នា​ទៅវិញទៅមក និង​សន្តិសុខ​ប្រកបដោយ​កិច្ចសហប្រតិបត្តិការ បាន​ក្លាយជា​មូលដ្ឋាន​គ្រឹះ​នៃ​សន្តិភាព និង​ស្ថិរភាព​នៅក្នុង​តំបន់​អាស៊ី​-​ប៉ាស៊ីហ្វិក​។​

​សម្ដេច​តេជោ ហ៊ុន សែន ក៏​បាន​គូសបញ្ជាក់ថា អាស៊ាន បាន​ក្លាយ​ជា​ស្នូល​នៃ​ដំណើរការ​ជំរុញឱ្យមាន​ការធ្វើសមាហរណកម្ម​តំបន់ ការ​អាស្រ័យ​គ្នា​ទៅវិញទៅមក និង​ការផ្សារភ្ជាប់​គ្នា​៕

About the Author: admin

You might like

Leave a Reply

Your email address will not be published. Required fields are marked *