សម្តេច ហ៊ុន សែន ណែនាំជនរួមជាតិកុំតបតទៅនឹងទង្វើអន់ជាងសត្វរបស់ជនជាតិថៃមួយចំនួន ដែលបានដាក់តាំងរូបសម្តេចបាញ់យករង្វាន់!

សម្តេច ហ៊ុន សែន ណែនាំជនរួមជាតិកុំតបតទៅនឹងទង្វើអន់ជាងសត្វរបស់ជនជាតិថៃមួយចំនួន ដែលបានដាក់តាំងរូបសម្តេចបាញ់យករង្វាន់!

 

នេះឬជាជនជាតិស៊ីវិល័យមានគុណធម៌ សីលធម៌ និងអរិយធម៌ខ្ពស់? សម្តេច ហ៊ុន សែន បានសម្តែងការហួសចិត្តយ៉ាងដូច្នេះ ដោយភ្ជាប់ជាមួយឃ្លីបវីដេអូ ដែលបង្ហាញពីសកម្មភាពជនជាតិថៃ ដាក់តាំងរូបសម្តេច ដើម្បីបាញ់យករង្វាន់។

 

«សូមជនរួមជាតិកម្ពុជា កុំធ្វើទង្វើអាក្រក់បែបនេះដែលជាទង្វើអមនុស្ស និងអន់ជាងសត្វ»។ សម្តេចបានណែនាំយ៉ាងដូច្នេះ ដោយមិនថា វីដេអូនោះធ្វើដោយមនុស្សផ្ទាល់ ឬ AI នោះឡើយ តែវាសុទ្ធតែបង្ហាញនូវអំពើអាក្រក់។

 

«សូមប្រឡងយកខុសជាមួយគេធ្វើអី»។ សម្តេច ហ៊ុន សែន ពន្យល់ជនរួមជាតិរបស់ខ្លួន ដោយមិនឱ្យតបតតាមរយៈការយករូបថតមេដឹកនាំថៃណា ឬព្រះឆាយាលក្ខព្រះមហាក្សត្រថៃទៅដាក់តាំង បាញ់យករង្វាន់នោះឡើយ។

 

សម្តេចបន្ថែមថា៖ ទោះជាប្រទេសយើងតូច ប្រជាជនយើងមានចំនួនតិច សេដ្ឋកិច្ចយើងទន់ខ្សោយ តែយើងកុំខ្សោយខាងសីលធម៌។ យើងត្រូវតែបន្តជាជាតិសាសន៍ថ្លៃថ្នូរមានសីលធម៌ខ្ពស់»។

 

កុំទិញទំនិញថា ឈប់ប្រើប្រាស់ប្រាក់ថៃនៅលើដីខ្មែរ។ នេះជាការឆ្លើយតបទៅនឹងការឈឺចាប់ដែលថៃបានបង្កមកលើកម្ពុជា ដោយសម្តេចថា វាជាពង្រឹងឯករាជ្យភាពខាងរូបិយវត្ថុរបស់ជាតិ។ សម្តេចហាមកុំឱ្យធ្វើសកម្មភាពណាមួយប៉ះពាល់ដល់ក្រុមហ៊ុនថៃ និងប្រជាជនថៃ ដែលរស់នៅកម្ពុជា ព្រោះសម្តេចនៅតែជឿជាក់ថា ប្រជាជនថៃភាគច្រើនមិនចង់ធ្វើសត្រូវជាមួយប្រជាជនកម្ពុជានោះទេ។

About the Author: admin

You might like

Leave a Reply

Your email address will not be published. Required fields are marked *