សំណូមពរឱ្យលោក អភិបាលខេត្តកែប មន្ត្រីស្មោះត្រង់ និង ប្រជាពលរដ្ឋលើកឡើងថា រិះគន់ក្នុងនាមស្ថាបនា រក្សាសម្បត្តិរដ្ឋ ទុកជូនក្មេងជំនាន់ក្រោយ ឱ្យបានស្គាល់ផង..!! ចេញផ្សាយថ្ងៃព្រហស្បតិ៍ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ការិយាល័យនិពន្ធ 087572030=085572030 http://www.heromannews.com/2024.html

ខេត្តកែប: តាមប្រភពរបស់ប្រជាពលរដ្ឋ នៅមូលដ្ឋាន និង មហាជនទូទៅបានឲ្យដឹងថា សព្វថ្ងៃនេះដីភ្នំជាច្រើនកន្លែង នៅក្នុងភូមិសាស្ត្រ ស្រុកដំណាក់ចង្អើរ និងក្រុងកែប  កំពុង តែប្រឈមនឹងការរំលោភបំពានយក មកធ្វើជាកម្ម សិទ្ធិ ពីសំណាក់ក្រុមអ្នកមានលុយ និង មានអ្នកមានអំណាច ជាខ្នងបង្អែកចាំការពារ។

ប្រភពបានបន្តទៀតថា សព្វថ្ងៃនេះ ដីភ្នំមានប្លង់ ដីព្រៃមានច្បាប់ ធ្វើឱ្យកាន់តែយ៉ា ប់ទៅយ៉ាប់ទៅហើយ។

ប្រភពបានបញ្ជាក់ថា ដីភ្នំមានច្បាប់ដីព្រៃមានប្លង់នេះ បានតែសម្រាប់អ្នកមានលុយ នឹង មានអំណាចតែប៉ុណ្ណោះ ។ចំណែកប្រជាពលរដ្ឋ មិនមានលទ្ធភាពធ្វើប្លង់លើភ្នំ ដូចអ្នកមានលុយ នឹង មានអំណាចនោះឡើយ។ រីឯអាជ្ញាធរមូលដ្ឋាន និង មន្ត្រីជំនាញ បានត្រឹមតែអង្គុយមើល មិនហ៊ានទៅជិតទេ បើឮសូរថាឈ្មោះម្ចាស់ដី កម្មសិទ្ធិទាំងនោះអាជ្ញាធរភ័យខ្លាចចង់រាកនោមដាក់ខោទៅហើយ។

ទាក់ទិនដំណើររឿងខាងលើ ប្រជាពលរដ្ឋស្លូតត្រង់ និង មន្ត្រីរាជការមួយចំនួន សូមស្នើរ សំណូមពរទៅកាន់ ឯកឧត្តម បណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប ឯកឧត្តម រដ្ឋមន្ត្រីក្រសួង កសិកម្មរក្ខាប្រមាញ់និងនេសាទ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថាន ឯកឧត្តម រដ្ឋមន្ត្រីក្រសួងដែនដី នគររូបនីយកម្មសំណង់និងសូរិយោដី និង ឯកឧត្តម រដ្ឋមន្ត្រីក្រសួងរ៉ែថាមពល មេត្តាជួយចាប់អារម្មណ៍ ចាត់មន្ត្រីស្មោះត្រង់ ចុះអង្កេតស្រាវជ្រាវពិនិត្យមើលក្នុងករណីនេះផងទាន! ប្រយោជន៍រក្សាសម្បត្តិរដ្ឋទុកជូនក្មេងៗជំនាន់ក្រោយ ឱ្យបានស្គាល់ផង..!!។

អង្គភាពសារពត៍មាន Hero Man News (ហេរ៉ូម៉េនញូ) រីករាយស្វាគមន៍ រាល់ការពន្យល់បំភ្លឺបកស្រាយ ពីសំណាក់ អស់លោក លោកស្រី ម្ចាស់សាមុីទាំងឡាយណា ដែលលោកអ្នក យល់ឃើញថា ការផ្សាយមិនមានភាពសុក្រិត អង្គភាពយើងខ្ញុំរុងចាំបំភ្លឺនូវរៀងរាល់ម៉ោងធ្វើការ សូមអរគុណ…!

About the Author: admin

You might like

Leave a Reply

Your email address will not be published. Required fields are marked *