អ្នកសារព័ត៌មាន​ពាំនាំ​អំណោយ​លោក​វរៈសេនីយ៍ឯក ឈឿង គឹម​សុង នាយការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការ​នគរបាល​ខេត្ត​បាត់ដំបង ជូន​ដល់​លោកយាយ ផាន់ សេង នៅក្នុង​ភូមិ​ប៉ោយ​យ៉ុង ឃុំ​តាពូង និង​លោកយាយ គឹម ស៊ុន រស់នៅ​ភូមិ​ប៉ោយ​សំរោង ឃុំ​តាពូង ស្រុក​ថ្មគោល

​នៅ​ព្រឹក​ថ្ងៃទី 22 ខែវិច្ឆិកា​ឆ្នាំ 2022 យើងខ្ញុំ​កាន់​គេហទំព័រ និង​ក្រុម​ការងារ​បាន​នាំយក​នៅ​គ្រឿង​បរិភោគ ព្រម​ទាំង​ថវិកា​មួយចំនួន ដោយ​ឧបត្ថម្ភ​ពី​លោក​វរៈសេនីយ៍ឯក ឈឿង គឹម​សុង នាយការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការ​នគរបាល​ខេត្ត​បាត់ដំបង ជូន​ដល់​លោកយាយ ផាន់ សេង មាន​អាយុ 84 ឆ្នាំ រស់នៅ​ម្នាក់ឯង​ក្នុងភូមិ​ប៉ោយ​យ៉ុង ឃុំ​តាពូង ស្រុក​ថ្មគោល​ខេត្ត​បាត់ដំបង និង​លោកយាយ​គឹម​ស៊ុន អាយុ 78 ឆ្នាំ រស់នៅ​ភូមិ​ប៉ោយ​សំរោង​ឃុំ​តាពូង​ស្រុក​ថ្មគោល​ខេត្ត​បាត់ដំបង​។​

​ជា​ចុងក្រោយ​លោកយាយ​ទាំងពីរ​បាន​ថ្លែងអំណរគុណ​ដល់​ម្ចាស់​ទាន​ដែល​បាន​ជួយសង្គ្រោះ​នូវ​ភាពលំបាក​ពិតៗ​ហេតុនេះ​លោក​មាន​តែ​ម្រាមដៃ​ដប់​សូម​ជូនពរ​ដល់​ម្ចាស់​ទាន សូមឲ្យ​ជួបតែ​សេចក្ដីសុខ​និង​សុខភាព​ល្អ​ឈ្នះ​អស់​មាស​ត្រូវ ៕

About the Author: admin

You might like

Leave a Reply

Your email address will not be published. Required fields are marked *