អាជ្ញាធរ​ខេត្ត​ស្វាយរៀង​ត្រួតពិនិត្យ​ទីតាំង​ល្បែងស៊ីសង​ចំនួន​៦​ទីតាំង ក្នុង​ទឹកដី​ក្រុង​បាវិត​

​លោក សេង សិលា និង​លោក ម៉ែន អេង អភិបាលរង​ខេត្ត​ស្វាយរៀង បាន​បន្ត​ដឹកនាំ​កម្លាំងចម្រុះ​ចុះ​ធ្វើ​ការត្រួតពិនិត្យ​ទីតាំង​ល្បែងស៊ីសង និង​ទីតាំង​ដែល​ធ្លាប់បាន​បើក​ល្បែងស៊ីសង​ខុសច្បាប់ (​ឆ្នោត​ឡូតូ​) បាន​ចំនួន ៦​ទីតាំង ក្នុង​នោះ​ស្ថិតនៅក្នុង​សង្កាត់​បាទី មាន ៤​ទីតាំង និង​សង្កាត់​ប្រាសាទ មាន ២​ទីតាំង កាលពី​ថ្ងៃ​ទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០២២ ក្នុង​ក្រុង​បាវិត ខេត្ត​ស្វាយរៀង​។​

​នៅក្នុង​ដំណើរ​ចុះ​ត្រួតពិនិត្យ​នេះ លោក​អភិបាលរង​ខេត្ត​ស្វាយរៀង បាន​ធ្វើការ​ផ្តាំផ្ញើ​ដល់​អាជ្ញាធរ​ក្រុង​បាវិត និង​កងកម្លាំង​ត្រូវ​ចូលរួម​បង្កើន​កិច្ច​សហការ​ក្នុង​ចំណោម​អាជ្ញាធរ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុង​ការថែរក្សា ពង្រឹង​សន្តិភាព ស្ថិរភាព​នយោបាយ សន្តិសុខ​សណ្ដាប់ធ្នាប់​សាធារណៈ ផ្សព្វផ្សាយ​ច្បាប់​ចរាច​រណ៍ ការបង្ការ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​នានា ដូចជា​ការជួញដូរ ការប្រើប្រាស់​គ្រឿងញៀន ក្មេង​ទំនើង និង​ការលេង​ល្បែងស៊ីសង​ខុសច្បាប់​គ្រប់​ប្រភេទ ដែល​កើតមានឡើង​ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន តាមរយៈ ការបន្ត​ជំរុញ​និង​បំផុស​ចលនា​ឱ្យមាន​ការចូលរួម​អនុវត្ត​គោលនយោបាយ ភូមិ ឃុំ សង្កាត់​មាន​សុវត្ថិភាព ឱ្យបាន​តឹងរឹង និង​ម៉ឺងម៉ាត់​ជាទីបំផុត​។​

​ក្រោយ​ពី​ចុះ​ត្រួតពិនិត្យ​ឃើញថា គ្មាន​សកម្មភាព​លេងល្បែង​ស៊ីសង​ទេ ក្រុម​ការងារ​ក៏​បាន​ណែនាំ​បន្ថែម​ដល់​ម្ចាស់​ទីតាំង​ខាងលើ កុំឱ្យ​មាន​លួចលាក់​បើក​ឡើង​វិញ ព្រោះ​វា​ជា​ល្បែង​ខុសច្បាប់​៕

About the Author: admin

You might like

Leave a Reply

Your email address will not be published. Required fields are marked *