រដ្ឋមន្ដ្រី​កសិកម្ម ៖​ស្រុក​មណ្ឌលសីមា ខេត្ត​កោះកុង ហើយ​បច្ចុប្បន្ន​ទទួល​បាន​ការ​គាំទ្រ​ដោយ​កម្ម​វិធី ASPIRE ដែល​ចេះ​គិតគូរ​ពី​ផែនការ​ចិញ្ចឹម​ត្រី និង​សិក្សា​ពី​តម្រូវ​ទីផ្សារ​បាន​ច្បាស់លាស់ និង​ទទួល​ជោគជ័យ​លើ​ទីផ្សារ​

(​ព្រះសីហនុ​) :​ឯកឧត្តម ឌិ​ត ទីណា រដ្ធមន្ដ្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ នៅ​ថ្ងៃ​ទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០២២​សូម​កោតសរសើរ បង ឆេង ឈុន ម្ចាស់​កសិដ្ឋាន និង​ជា​ប្រធាន​បណ្តុំ​អាជីវកម្ម ដែល​ចិញ្ចឹម​ត្រី​ឆ្ពុង និង​ត្រី​តុ​កែ ក្នុង​បែ និង​ស្រះ​តាំងពី​ឆ្នាំ​2002 មក នៅ​ឃុំ​ប៉ាក់​ខ្លង ស្រុក​មណ្ឌលសីមា ខេត្ត​កោះកុង ហើយ​បច្ចុប្បន្ន​ទទួល​បាន​ការ​គាំទ្រ​ដោយ​កម្ម​វិធី ASPIRE ដែល​ចេះ​គិតគូរ​ពី​ផែនការ​ចិញ្ចឹម​ត្រី និង​សិក្សា​ពី​តម្រូវ​ទីផ្សារ​បាន​ច្បាស់លាស់ និង​ទទួល​ជោគជ័យ​លើ​ទីផ្សារ ។ ជាមួយគ្នានេះ ឯកឧត្តម​រដ្ធមន្ដ្រីក​សិ​កម្ម សុំ​ឲ្យ​កសិករ​ពង្រីក​ការចិញ្ចឹម​ត្រី​ឲ្យបាន​កាន់តែ​ច្រើន​ថែមទៀត ។​

​រដ្ឋបាល​ជលផល​គួរ​សិក្សា​ពី​លទ្ធភាព​យក​ពូជ​ត្រី​ពី​មជ្ឈមណ្ឌល​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​វារីវប្បកម្ម​សមុទ្រ នៅ​ព្រះសីហនុ មក​បំប៉ន​នៅ​កសិដ្ឋាន​នេះ និង​ណែនាំ​មន្ត្រី​ជំនាញ​ឱ្យ​បន្ត​គាំទ្រ​បច្ចេកទេស និង​ធ្វើ​ផលិតកម្ម​តាម​តម្រូវការ​ទីផ្សារ ដើម្បី​ផ្សព្វផ្សាយ​ពូជ​ត្រី​ក្នុងស្រុក និង​លក់​ចែកចាយ​ដល់​អ្នក​ចិញ្ចឹម​ត្រី​ផ្សេងទៀត ។​

About the Author: admin

You might like

Leave a Reply

Your email address will not be published. Required fields are marked *