ប្រជុំ​បូក​សរុប​សភាព​ការណ៍ និង​លទ្ធផល​កិច្ចប្រតិបត្តិការ​ប្រចាំ​ខែ​វិច្ឆិកា លើក​ទិសដៅ​បន្ត​ខែធ្នូ ឆ្នាំ​២០២២ និង​ផ្សព្វផ្សាយ​ការងារ​អត្តសញ្ញាណ​កម្ម​

​ខេត្ដ​បន្ទាយមានជ័យ​៖ នៅ​ថ្ងៃ​ទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០២២​នេះ លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ បាន​ដឹកនាំ​កិច្ចប្រជុំ​បូក​សរុប​សភា​ព​ការណ៍ និង​លទ្ធផល​កិច្ចប្រតិបត្តិការ​ប្រចាំ​ខែ​វិច្ឆិកា លើក​ទិសដៅ​បន្ត​ខែធ្នូ ឆ្នាំ​២០២២ និង​ផ្សព្វផ្សាយ​ការងារ​អត្តសញ្ញាណ​កម្ម​។​

​កិច្ចប្រជុំ​នេះ​មាន​ការអញ្ជើញ​ចូលរួម​ពី​លោក លោកស្រី ឧត្តមសេនីយ៍ត្រី វរ​សេនីយ៍ ស្នងកា​រង នាយ នាយរង​ការិយាល័យ ជំនាញ​ទាំង​៣១ លោក​អធិការ​ក្រុង​-​ស្រុក​ទាំង​៩ មេបញ្ជាការ​វរ​:​ទាំង​៤ និង​នាយ​ប៉ុស្តិ៍​ទាំង​៦៧​។​

​ថ្លែង​ក្នុង​កិច្ចប្រជុំ​នោះ លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បាន​កោតសរសើរ​និង​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​របស់​អស់លោក លោកស្រី​គ្រប់​ផ្នែក​ពាក់ព័ន្ធ ដែល​បំពេញការងារ​បាន​លទ្ធ​ផល​ល្អ​គួ​ជាទី​មោទន​:​។

​ទន្ទឹម​គ្នា​នោះ​លោក​ក៏​បាន ដាក់ចេញ​ផែនការ ជម្រុញ​ដល់​កម្លាំង​នគរបាល​គ្រប់​ផែន​ជំនាញ និង អង្គភាព​ពាក់ព័ន្ធ -​ត្រូវ​ពង្រឹង​ការគ្រប់គ្រង​កម្លាំង និង​វិន័យ​០០៦ -​ពង្រឹង​ការងា​បង្ក្រាប​បទល្មើស​ព្រហ្មទ័ណ្ឌ ពិសេស​ការអនុវត្តន៍​នីតិវិធី -​ពង្រឹង​ការទប់ស្កាត់​បទល្មើស​គ្រឿងញៀន -​ពង្រឹង​លើ​ការងារ​សន្តិសុខ និង​បទល្មើស​បច្ចេកវិទ្យា -​ត្រូវ​ពន្លឿ​ការផ្តល់​សេវា​ធ្វើ​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ ដល់​ពលរដ្ឋ​គ្រប់​អាយុ និង​ពលរដ្ឋ​ហួស​សុពលភាព​ឲ្យបាន​ទាន់​ពេលវេលា ដើម្បី​ពួកគាត់​អាច​យក​ទៅ​ប្រើប្រាស់ និង​យក​ចុះ​ឈ្មោះ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ អណត្តិ​ទី​៦ ឆ្នាំ​២០២៣ បាន​ទាន់ពេលវេលា​៕

About the Author: admin

You might like

Leave a Reply

Your email address will not be published. Required fields are marked *