រដ្ឋបាល​រាជធានី​ភ្នំពេញ ជូន​ដំណឹង​ពី​ការបញ្ចៀស​ចរាចរណ៍​យានយន្ត​គ្រប់​ប្រភេទ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេជោ ចាប់ពី​ថ្ងៃ​ទី​២១ និង​ថ្ងៃ​ទី​៣០ ខែវិច្ឆិកា !

(​ភ្នំពេញ​) ៖ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ជូនដំណឹង​ថា ក្រសួង​អប់រំ យុវជន និង​កីឡា នឹង​រៀបចំ​ពិធី​បើក និង​ពិធី​បិទ ការប្រកួត​កីឡា​ជាតិ លើក​ទី​៣ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេជោ ដែល​ស្ថិតនៅ​ភូមិ​ព្រែក​តា​រ័ត្ន សង្កាត់​ព្រែក​តាសេក ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ ក្រោម​អធិបតីភាព សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន​។​

​ដើម្បី​ឲ្យ​កម្មវិធី​ខាងលើ​ប្រព្រឹត្តទៅ​ដោយ​រលូន រក្សាបាន​នូវ​សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និង​របៀប រៀបរយ​សាធារណៈ រដ្ឋបាល​រាជធានី​ភ្នំពេញ ធ្វើ​ការបញ្ចៀស​ចរាចរ និង​ផ្អាក​ចរាចរ​ជា​បណ្តោះអាសន្ន ជុំវិញ​ទីតាំង ប្រារព្ធ​ពិធី​រហូត​ដល់​បញ្ចប់​កម្មវិធី ដោយ​មិន​អនុញ្ញាត​ឲ្យ​យានជំនិះ​គ្រប់​ប្រភេទ​ឆ្លងកាត់​កំណាត់​មហាវិថី ឈ្នះ​ឈ្នះ ពី​គល់ស្ពាន​ព្រែក​ព្នៅ រហូត​ដល់​ផ្លូវ​ជាតិ​លេខ​៦ នៅ​ថ្ងៃ​ទី​២១ ខែវិច្ឆិកា ឆ្នាំ​២០២២ និង​នៅ​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២២ រហូត​ដល់​បញ្ចប់​កម្ម​វិធី​សម្រាប់​ថ្ងៃ​នី​មួយៗ​។​

​ហេតុ​ដូច្នេះ​សូម​ប្រជាពលរដ្ឋ​ដែល​ធ្វើដំណើរ​ឆ្លងកាត់​តាម​ដងផ្លូវ​ខាងលើ​មេត្តា​ជ្រាប​យោគយល់​អធ្យាស្រ័យ និង​បញ្ចៀស​ការធ្វើ​ដំណើរ​ឆ្លង​កាត់​ទីតាំង​ប្រារព្ធ​ពិធី​តាម​កាលបរិច្ឆេទ​ខាងលើ​ដោយ អនុគ្រោះ​។ ផុត​រយៈពេល​ហាមឃាត់​បណ្តោះអាសន្ន​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ​នឹង​បើក​ឲ្យ​ចរាចរណ៍​ជាធម្មតា​វិញ​៕

About the Author: admin

You might like

Leave a Reply

Your email address will not be published. Required fields are marked *