ឯកឧត្តម នាយ​ឧត្តមសេនីយ៍ សៅ សុខា ជា​អនុប្រធាន​គណៈកម្មការ​អន្តរក្រសួង និង​ជា​ប្រធាន​អនុគណៈកម្មការ​សន្តិសុខ សណ្តាប់ធ្នាប់ និង​សុខាភិបាល ក្នុង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាស៊ាន និង​កិច្ចប្រជុំ​ពាក់ព័ន្ធ ឆ្នាំ​២០២២

ផេក​ផ្លូវការ​ឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ÷-​យោង​សេចក្តីសម្រេច​របស់​រាជរដ្ឋាភិបាល ចុះ​ថ្ងៃ​ទី​១៧ ខែ​កុម្ភៈ ឆ្នាំ​២០២១ ស្តីពី​ការបង្កើត​គណៈកម្មការ​អន្តរក្រសួង ដើម្បី​រៀបចំ​ទទួល​ធ្វើ​ជា​ម្ចាស់ផ្ទះ នៃ​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាស៊ាន និង​កិច្ចប្រជុំ​ពាក់ព័ន្ធ នៅ​ព្រះរាជាណាចក្រ​កម្ពុជា ឆ្នាំ​២០២២​។​

-​យោង​សេចក្តីសម្រេច​របស់​ក្រសួង​ការពារជាតិ ចុះ​ថ្ងៃ​ទី​០១ ខែ​មីនា ឆ្នាំ​២០២១ ស្តីពី​ការតែងតាំង​សមាសភាព តួនាទី និង​ភារកិច្ច​របស់​លេខាធិការដ្ឋាន និង​អនុគណៈកម្មការ​នានា នៃ​គណៈកម្មការ​អន្តរក្រសួង​ដើម្បី​រៀបចំ​ទទួល​ធ្វើជា​ម្ចាស់ផ្ទះ នៃ​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាស៊ាន និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ឆ្នាំ​២០២២​។​

​ខ្ញុំបាទ ឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ជ្រាបថា ឯកឧត្តម នាយ​ឧត្តមសេនីយ៍ សៅ សុខា ជា​អនុប្រធាន​គណៈកម្មការ​អន្តរក្រសួង និង​ជា​ប្រធាន​អនុគណៈកម្មការ​សន្តិសុខ សណ្តាប់ធ្នាប់ និង​សុខាភិបាល ក្នុង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាស៊ាន និង​កិច្ចប្រជុំ​ពាក់ព័ន្ធ ឆ្នាំ​២០២២ នេះ បាន​ចុះ​ត្រួតពិនិត្យ​កម្លាំង មធ្យោបាយ សម្ភារ បរិក្ខារ និង​យុទ្ធោបករណ៍ រៀបចំ​ដាក់​ចេញ​ផែនការ​ការងារ​ប្រគល់​ជូន​កម្លាំង​គ្រប់​ជំនាញ​តាម​តួនាទី ភារកិច្ច​នៃ​ក្រសួង ស្ថាប័ន អង្គភាព​ដែល​មាន​សមត្ថកិច្ច​នី​មួយៗ ឱ្យមាន​ការទទួលខុសត្រូវ​ខ្ពស់ គោរព​ច្បាប់ គោរព​វិន័យ ក្រមសីលធម៌ វិជ្ជាជីវៈ និង​គោរព​បទបញ្ជា​។ ជាមួយគ្នា​នោះ​ដែរ គឺ​យកចិត្តទុកដាក់​ការ​ចិញ្ចឹម​បីបាច់ ហូប​ឆ្អែត​ប្រកបដោយ​អនាម័យ ការ​ស្នាក់នៅ ការពិនិត្យ​សុខភាព​របស់​កម្លាំង​ដែល​កំពុង​ប្រតិបត្តិការ​។ កិច្ចប្រជុំ​នានា​នឹង​ប្រព្រឹត្ត​ទៅ​ចាប់ពី​ថ្ងៃ​ទី​២០ ដល់​ថ្ងៃ​ទី​២៤ នៅ​ខេត្ត​សៀមរាប​។​

​ដើម្បី​អនុវត្ត​តាម​សេចក្តីសម្រេច​ទាំងពីរ​ខាងលើ​បានរ​លូន ទទួល​បាន​ប្រសិទ្ធភាព​ខ្ពស់ ខ្ញុំបាទ ឧត្តមសេនីយ៍ត្រី អ្នកនាំពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស អនុញ្ញាត​គោរព​ស្នើសុំ​សាធារណជន​ទាំងអស់ ជាពិសេស​ភូមិសាស្ត្រ​ក្នុង​ខេត្ត​សៀមរាប មេត្តា​ចូលរួម​ដោយ​សេចក្តី​ស្មោះត្រង់​អស់ពីដួងចិត្ត ក្នុង​ការរួមចំណែក​ការពារ​សន្តិសុខ រក្សា​សណ្ដាប់ធ្នាប់ សុវត្ថិភាព​ជូន​គណៈប្រតិភូ​ជាតិ អន្តរជាតិ ដូចខាងក្រោម​៖

១-​ក្នុងពេល​កំពុង​ធ្វើដំណើ​រ​តាម​ដងផ្លូវ សូមមេត្តា​ប្រុងប្រយ័ត្ន​កុំ​ឆ្លងកាត់ និង​សុំ​អេប​ស្តាំ អំលុងពេល​ដែល​ក្បូន​របស់​គណៈប្រតិភូ​ធ្វើដំណើរ​មក​ដល់​។​

២-​សូម​កុំ​រំខាន​ដល់​គណៈប្រតិភូ នៅ​ចំណុច​ទីតាំង​អាកាសយានដ្ឋាន​អន្តរជាតិ​, កន្លែង​ស្នាក់នៅ​, កន្លែង​ប្រជុំ​, កន្លែង​ទស្សនកិច្ច និង​ទីលានកីឡា​…​។​ល​។​

៣-​បុគ្គល​ដែល​គ្មាន​ភារកិច្ច ឬ​សមត្ថកិច្ច​ក្នុង​កិច្ចការ​ការពារ​សន្តិសុខ សណ្តាប់ធ្នាប់​នេះ សូម​កុំ​រំខាន​កងកម្លាំង ឬ​មន្ត្រី​ដែល​កំពុង​បំពេញ​ភារកិច្ច​នេះ​។​

​យើងខ្ញុំ​ទាំងអស់គ្នា សង្ឃឹម​ជឿជាក់​ទុកចិត្ត​ចំពោះ​សាធារណជន ប្រជា​ពលរដ្ឋ​ខ្មែរ ដែល​ជា​ម្ចាស់​ប្រទេស ជា​ពលរដ្ឋ​ល្អ នឹង​ចូលរួម​យ៉ាង​សកម្ម ដើម្បី​កិត្តិយស កិត្យានុភាព​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​យើងទាំងអស់គ្នា​។​

​ខ្ញុំបាទ ឧត្តមសេនីយ៍ អេង ហ៊ី សូម​គោរព​និង​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជូន​ចំពោះ​ប្រជាពលរដ្ឋ សាធារណ​ជន​ទាំង​អស់ សូម​គោរព​ជូនពរ​សុខភាព​ល្អ សុភមង្គល ចម្រុងចម្រើន និង​ជោគជ័យ​គ្រប់​កិច្ច​ការងារ​ទាំងឡាយ ព្រមទាំង​ទទួលបាន​នូវ​ពុទ្ធពរ ពរ​ទាំង​៥​ប្រការ កុំបី​ឃ្លៀងឃ្លាត​ឡើយ​។ សូម​គោរព​អរគុណ​! RT

About the Author: admin

You might like

Leave a Reply

Your email address will not be published. Required fields are marked *