​ប្រកាស​ចូល​កាន់​មុខតំណែង​អភិបាល នៃ​គណៈ​អភិបាលខេត្ត​ពោធិ៍សាត់​ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេច​ក្រឡាហោម ស ខេង

(​ពោធិ៍សាត់​) ៖​ នា​ព្រឹក​ថ្ងៃ​ចន្ទ ទី​២១ ខែវិច្ឆិកា ឆ្នាំ​២០២២ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ បាន​អញ្ជើញ​ជា​អធិក​ប​តី​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង​អភិបាល នៃ​គណៈ​អភិបាលខេត្ត​ពោធិ៍សាត់ ដោយ​មាន​ការអញ្ជើញ​ចូលរួម​ពី ឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ និង​ក្រុមប្រឹក្សា អភិបាល អភិបាលរង​ខេត្ត ព្រម​ទាំង​អាជ្ញាធរ​គ្រប់​ជាន់​ថ្នាក់​នៅ​ទូទាំង​ខេត្ត​ពោធិ៍សាត់ ជាច្រើន​នាក់​ផងដែរ​។​

​ពិធី​នេះ​បាន​រៀបចំឡើង​ក្នុង​បរិវេណ​សាលាខេត្ត​ពោធិ៍សាត់ ដើម្បី​ប្រកាស​ផ្ទេរ និង​ប្រគល់​ភារៈកិច្ច​ជូន​ឯកឧត្តម ខូ​យ រី​ដា ពី​អភិបាលរង​ខេត្ត​បាត់ដំបង មក​ជា​អភិបាល នៃ​គណៈ​អភិបាលខេត្ត​ពោធិ៍សាត់ ជំនួស ឯកឧត្តម ជាវ តា​យ ដែល​ត្រូវបាន​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ត្រាស់បង្គាប់​តែងតាំង​ជា​រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​៕

About the Author: admin

You might like

Leave a Reply

Your email address will not be published. Required fields are marked *