សម្តេច​តេជោ ហ៊ុន សែន អរគុណ​អ្នកព័ត៌មាន ដែល​ជួយ​ផ្សាយ​ព័ត៌មាន​ពិត​ពី​ការអភិវឌ្ឍ​របស់​កម្ពុ​ជា

 

(​ភ្នំពេញ​)៖ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បាន​ថ្លែងអំណរគុណ​ដល់​អ្នកព័ត៌មាន​ជាតិ និង​អន្តរជាតិ ដែល​តែងតែ​ជ័យ​ផ្សព្វផ្សាយ​ព័ត៌មាន​ពិត​ពី​កម្ពុជា ជាពិសេស​លើ​ការអភិវឌ្ឍន៍​របស់​ជាតិ​កម្ពុជា​។ សម្តេច​តេជោ ចាត់ទុក​ការផ្សាយ​ទាំងនោះ ជា​ការរួមចំណែក​មួយ​ដល់​ការអភិវឌ្ឍន៍​របស់​កម្ពុជា​។​

​ការថ្លែងអំណរគុណរ​បស់​សម្តេច​តេជោ ហ៊ុន សែន បាន​ធ្វើឡើង​តាមរយៈ Facebook នៅ​ព្រឹក​ថ្ងៃអាទិត្យ ទី​១២ ខែ​មករា ឆ្នាំ​២០២០​នេះ​។ ជាមួយនឹង​ការថ្លែងអំណរគុណ​អ្នក​ព័ត៌មាន​ហើយ​នោះ សម្តេច​តេជោ ក៏​បាន​ឆ្លៀត​ផ្ញើ​សេចក្តី​នឹករលឹក​ដល់​ប្រជា​ពលរដ្ឋ​ខ្មែរ និង​បាន​សួរ​សុខ ក៏ដូចជា​សួរ​ពី​ដំណើរ​កម្សាន្ត​នៅ​ថ្ងៃ​ឈប់សម្រាក​នេះ​ផងដែរ​។​

​សម្តេច​តេជោ ហ៊ុន សែន ក៏​បន្ត​រំលឹក​ពី​គុណ​តម្លៃ​នៃ​សុខសន្តិភាព​។ សម្តេច​តេជោ បាន​គូសបញ្ជាក់ថា ក្នុង​ពេល​ប្រទេស​ជាតិ​មាន​សុខ​សុវត្ថិភាព​ដូច​សព្វថ្ងៃ ប្រជាពលរដ្ឋ​ចង់​ទៅ​កម្សាន្ត​សប្បាយ​នៅ​ទីជិត ឬ​ឆ្ងាយ​ក៏​មិន​ភ័យព្រួយ​ដែរ​។ សម្តេច​តេជោ​បន្តថា មាន​ទីកន្លែង​កម្សាន្ត​ល្អៗ និង​រមណីយដ្ធាន​ស្អាតៗ​ជាច្រើន​ដែល​ត្រូវបាន​រៀបចំ​ឡើង​ក្រោយ​ពី​ប្រទេសជាតិ​មាន​សុខសន្តិភាព​។​

​សម្តេច​តេជោ បាន​សង្កត់ធ្ងន់ថា កម្ពុជា​ដាច់ខាត​ត្រូវតែ​មាន​សន្តិភាព ដើម្បី​មាន​ឱកាស និង​ពេលវេលា​អភិវឌ្ឍន៍​ប្រទេស​ឱ្យ​រីកចម្រើន​។ សម្តេច​តេជោ ហ៊ុន សែន បានបញ្ចប់​សារ​របស់​ខ្លួន​ដោយ​ពាក្យ​ថា «​អរគុណ​សន្តិភាព​»៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *