ខ្មាំងកាំភ្លើងមួយក្រុមសម្រុកចូលរំដោះអ្នកទោសជាជនជាតិចិនរួចគេចខ្លួនបាត់បន្សល់ទុកវត្ថុតាងឲ្យសមត្ថកិច្ចបន្តការស្រាវជ្រាវ ….! ចេញផ្សាយថ្ងៃព្រហស្បតិ៍ ទី១៧ ខែសីហា ឆ្នាំ២០២៣ ការិយាល័យនិពន្ធ 087572030=085572030

ខេត្តសៀមរាប ៖ ព័ត៌មានបឋម នៅព្រឹកថ្ងៃទី១៧ ខែសីហាឆ្នាំ ២០២៣ម៉ោងប្រមាណ ៨ព្រឹកនេះមានករណីរំដោះយកអ្នកទោស នៅត្រង់ចំណុចពេទ្យធ្មេញ១កន្លែង ផ្លូវជាតិលេខ៦នៅជិត( រជ្ជនី)ហាងលក់បបរស ស្ថិតនៅសង្កាត់ស្វាយដង្គំ ក្រុង/ខេត្តសៀមរាបបានគេចខ្លួនបាត់ ។

ដោយក្រុមខ្មាំងកាំភ្លើងបានបើករថយន្តមកផ្លុងចោលសេរីម៉ាក រថយន្តលុចសិស ៣៣០ ពាក់ផ្លាកលេខ ភ្នំពេញ2AA-4315 ខណះនេះដែរកម្លាំងសមត្ថកិច្ចចម្រុះ កំពុងចុះត្រួតពិនិត្យស្រាវជ្រាវរកវត្ថុតាងក្នុងរថយន្តដើម្បីតាមចាប់រកជនសង្ស័យ ទោះជាយ៉ាងណាក៍ដោយតាមប្រភពពីសមត្ថកិច្ចបានអោយដឹងអ្នកទោសជាជនជាតិចិនរីឯជនសង្ស័យមានគ្នា៣នាក់ប្រដាប់ដោយអាវុធគ្រប់ដៃ បច្ចុប្បន្នរកឃើញវត្ថុតាងមួយចំនួនមានរថយន្តនិងកាំភ្លើង។

About the Author: admin

You might like

Leave a Reply

Your email address will not be published. Required fields are marked *