ល្បែងមាន់ជល់អនឡាញខុសច្បាប់ឃុំពកឬស្សីកំពុងបើកលេងយ៉ាងអនាធិបតេយ្យសមត្ថកិច្ចរក្សាភាពស្ងៀមស្ងាត់មិនហ៊ានបង្រាប….! ចេញផ្សាយថ្ងៃសៅរ៍ ទី១៦ ខែកញ្ញា ឆ្នាំ២០២៣ ការិយាល័យនិពន្ធ 087572030=085572030

ខេត្តកណ្តាល ÷ តាមប្រភពប្រជាពលរដ្ឋបានរាយការណ៍មកអង្គភាពសារព័ត៌មានរបស់យើងឲ្យដឹងថា ទីតាំងល្បែងមាន់ជល់អនឡាញ ស្ថិតនៅឃុំពុកឫស្សីស្រុកមុខកំពូល ខេត្តកណ្ដាល បើកលេងល្បែងយ៉ាងអាណាធិបតេយ្យ រីកដូចផ្សិត  អង្គភាពយើងខ្ញុំបានចុះទៅផ្ដិតយករូបភាពបើកលេងល្បែងមាន់ជល់អនឡាញដល់ទីតាំងផ្ទាល់រួចរាល់អស់ហើយនិង បានធ្វើសេចក្តីរាយការណ៍អំពីទីតាំងល្បែងជូនទៅលោកមេប៉ុស្តិ៍និងលោកអធិការរួចរាល់ដែរ ប៉ុន្តែដូចជាមិនឃើញលោកនាយប៉ុសិ៍និងអធិការស្រុកមុខកំពូលចុះទៅបង្ក្រាបទីតាំងល្បែងនៅក្នុងភូមិសាស្ត្រខាងលើនោះទេ។

ហេតុដូច្នេះហើយប្រជាពលរដ្ឋដាក់ការសង្ស័យថាការបើកល្បែងមាន់ជល់អនឡាញនៅក្នុងស្រុកមុខកំពូលអាចមានការពាក់ព័ន្ធផលប្រយោជន៍របស់លោកអធិការឬយ៉ាងណា?បានជាមិនហ៊ានបង្ក្រាប។

ប្រជាពលរដ្ឋបានសំណូមពរឲ្យអង្គភាពរបស់យើងខ្ញុំចុះផ្សាយដើម្បីរាយការណ៍ជូនទៅថ្នាក់ដឹកនាំជាពិសេសឯកឧត្តមអភិបាលខេត្តនិងលោកស្នងការខេត្តកណ្ដាល ដើម្បីមានវិធានការទប់ស្កាត់ល្បែងស៊ីសងនៅក្នុងមូលដ្ឋានខាងលើដើម្បីអនុវត្តគោលនយោបាយភូមិឃុំសុវត្ថិភាព៧ចំណុចរបស់រាជរដ្ឋាភិបាលនិងជៀសវាងការប្រើអំពើហិង្សាក្នុងគ្រួសារលួចឆក់ប្លន់។ល។និង។ល៕

About the Author: admin

You might like

Leave a Reply

Your email address will not be published. Required fields are marked *