ឯកឧត្តម បណ្ឌិត ប៉ាន់ខែម ប៊ុនថន អញ្ជើញចូលរួមបើកកិច្ចប្រជុំជីវភាពមន្រ្តី និងប្រកាសប្រគល់ភារកិច្ចជូនអនុប្រធានខុទ្ទកាល័យចំនួន២រូប ចេញផ្សាយថ្ងៃចន្ទ ទី១៨ ខែកញ្ញា ឆ្នាំ២០២៣ ការិយាល័យនិពន្ធ 087572030=085572030

នៅរសៀលថ្ងៃចន្ទ ៤ កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ ខុទ្ទកាល័យគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជាបានបើកកិច្ចប្រជុំជីវភាពមន្ត្រី និងប្រកាសទទួលស្គាល់និងប្រគល់ភារកិច្ចជូនអនុប្រធានខុទ្ទកាល័យថ្មីចំនួន ០២រូបក្រោមអធិបតីភាពឯកឧត្តម ម៉ម សារិន ប្រធានខុទ្ទកាល័យគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា។

អនុប្រធានខុទ្ទកាល័យគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជាដែលទើបតែងតាំង និងប្រគល់ភារកិច្ចជូននៅរសៀលនោះ ឯកឧត្តម បណ្ឌិត ប៉ាន់ខែម ប៊ុនថន និងឯកឧត្តម សំហេង បុរស។

ក្នុងឱកាសនោះដែរ ឯកឧត្តមប្រធានខុទ្ទកាល័យក៏បានណែនាំ និងផ្តល់អនុសាសន៏មួយចំនួនបន្ថែមទៀតជូនមន្ត្រីខុទ្ទកាល័យ ក៏ដូចជាអនុប្រធានខុទ្ទកាល័យថ្មី ធ្វើយ៉ាងណាធានាឲ្យបាននូវកិត្តិយស សេចក្តីថ្លៃថ្នូរ សាមគ្គីភាពផ្ទៃក្នុង និងបន្តពង្រឹងសមត្ថភាពមន្ត្រីគណបក្ស ដែលជាគ្រឹះយ៉ាងរឹងមាំក្នុងការបន្តការពារ និងថែរក្សាគណបក្សប្រជាជនកម្ពុជាឲ្យស្ថិតស្ថេរយូរអង្វែង។

គណបក្សប្រជាជនកម្ពុជាបង្កើតឡើងដោយប្រជាជន ដើម្បីប្រជាជន បម្រើប្រជាជន។

About the Author: admin

You might like

Leave a Reply

Your email address will not be published. Required fields are marked *