ដោយបទបញ្ជាយ៉ាងមុឺងម៉ាត់របស់ ឯកឧត្ដម ខូវ លី ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់​ឆ្នាំង ចេញផ្សាយថ្ងៃពុធ ទី២៤ ខែកញ្ញា ឆ្នាំ២០២៣ ការិយាល័យនិពន្ធ 087572030=085572030 http://www.heromannews.com/2024.html

ខេត្ត​កំពង់​ឆ្នាំង​៖ ដោយមានការយកចិត្តទុកដាក់ខ្ពស់អំពីសុខទុក្ខប្រជាពលរដ្ឋក្នុងមូលដ្ឋាន ក្នុងខេត្តកំពង់ឆ្នាំង ឯកឧត្តម ខូវ លី ស្នងការនគរបាលខេត្តកំពង់ឆ្នាំង បានដាក់បទបញ្ជាយ៉ាងដាច់ណាត់ទៅដល់អធិការនិងនាយប៉ុស្តិ៍ក្នុងមូលដ្ឋាន ខេត្តកំពង់ឆ្នាំង ត្រូវតែយកចិត្តទុកដាក់ខ្ពស់ក្នុងការបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទ ដើម្បីអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលភូមិឃុំមានសុវត្ថិភាពទាំង ៧ចំណុច ដូចជាករណីនៅថ្ងៃទី ២៤ខែកញ្ញាឆ្នាំ ២០២៣ វេលាម៉ោង៣.៣៥នាទី ឯកឧត្តមស្នងការបានបញ្ជាទៅដល់កងកម្លាំង អធិការនៃអធិការដ្ឋាន ស្រុករលាប្អៀរ ចុះបង្ក្រាបទីតាំងជល់មាន់អនឡាញខុសច្បាប់ ២ទីតាំង នៅភូមិ ព្រៃខ្មែរ ឃុំរលាប្អៀរ ស្រុក រលាប្អៀរខេត្តកំពង់ឆ្នាំង ។
ប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋានខាងលើបានអបអរសាទរនិងសម្ដែងការពេញចិត្តចំពោះឯកឧត្តម ខូវ លី ស្នងការ ដែលបានយកចិត្តទុកដាក់ខ្ពស់ក្នុងការបង្ក្រាបល្បែងស៊ីសងនិងទាន់ពេលវេលា។ អង្គភាពយើងខ្ញុំសូមគោរពជូនពរ ឯកឧត្តម ស្នងការបំពេញការងារជោគជ័យគ្រប់ភារកិច្ច និងមានសុខភាពល្អ៕

About the Author: admin

You might like

Leave a Reply

Your email address will not be published. Required fields are marked *