ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញដឹកនាំកិច្ចប្រជុំលើកាស្រាវជ្រាវ ដើម្បីស្ថាបនាជញ្ជីងថ្លឹងរថយន្ត ដើម្បីទប់ស្កាត់ការដឹកជញ្ជូនលើសទម្ងន់ ចេញផ្សាយថ្ងៃអង្គារ៍ ទី២៦ ខែកញ្ញា ឆ្នាំ២០២៣ ការិយាល័យនិពន្ធ 087572030=085572030

ខេត្តបាត់ដំបង ÷ នៅព្រឹកថ្ងៃអង្គារ ១២កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យលើបទបង្ហាញរបស់ក្រុមជំនាញជប៉ុនស្ដីពីការរៀបចំទីតាំងចំណីផ្លូវនៅមុខកសិដ្ឋានស្រាវជ្រាវ និងបណ្ដុះបណ្ដាលអូរសណ្ដាស់ ដើម្បីស្ថាបនាជាជញ្ជីងថ្លឹងរថយន្ត ដើម្បីទប់ស្កាត់ការដឹកជញ្ជូនលើសទម្ងន់ និងឱ្យត្រូវតាមការកំណត់របស់ច្បាប់។

កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម សុខ ឃន សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យជាតិបាត់ដំបង លោកប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន លោកប្រធានមន្ទីរដែនដីនគររូបនីយកម្មសំណង់ និងសុរិយោដី ព្រមទាំងអ្នកជំនាញពាក់ព័ន្ធមួយចំនួនទៀតផងដែរ៕

About the Author: admin

You might like

Leave a Reply

Your email address will not be published. Required fields are marked *