ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង អញ្ជើញទទួល កៅស៊ូត្រជាក់​ Cold Mix ចំនួន ២៥០បាវ (ស្មើនឹង៥តោន)សម្រាប់ជួសជុលផ្លូវ ពីឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្ដីក្រសួងសាធារណការ ចេញផ្សាយថ្ងៃអាទិត្យ ទី០១ ខែតុលា ឆ្នាំ២០២៣ ការិយាល័យនិពន្ធ 087572030=085572030

ខេត្តបាត់ដំបង ÷ នារសៀលថ្ងៃអាទិត្យ ២រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង អញ្ជើញទទួល កៅស៊ូត្រជាក់​ Cold Mix ចំនួន ២៥០បាវ (ស្មើនឹង៥តោន) ពីឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្ដីក្រសួងសាធារណការ និងដឹកជញ្ជូន ដែលបានផ្តល់ជូន ដល់មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តបាត់ដំបង ។

ឯកឧត្តមប៉េង ពោធិ៍នា រដ្ឋមន្រ្ដីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងអំណរគុណដល់ឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត និងអាជ្ញាធរមានសមត្ថកិច្ច ដែលបានជួយខ្នះខ្នែងចុះពិនិត្យស្ថានភាពទឹកជំនន់ និងបានចាត់វិធានការបានទាន់ពេលវេលាកន្លងទៅថ្មីៗនេះ ។

ឯកឧត្តមប៉េង ពោធិ៍នា បានផ្តល់នូវអនុសាសន៍ណែនាំដល់មន្ទីរឱ្យប្រើប្រាស់កៅស៊ូត្រជាក់​ Cold Mix ដែលទទួលបានក្នុងការជួសជុលថែទាំផ្លូវឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពផងដែរ ។

ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍ ថ្លែងអំណរគុណដល់ឯកឧត្ដមរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនដែលបានផ្តល់កៅស៊ូត្រជាក់សម្រាប់លុបសំបុកមាន់ពេលរដូវវស្សាជាពិសេសផ្លូវដែលរងការខូចខាតដោយជំនន់ទឹកភ្លៀងនាពេលកន្លងមក៕

About the Author: admin

You might like

Leave a Reply

Your email address will not be published. Required fields are marked *