ទីតាំងល្បែងជល់មាន់តាមអនឡាញរីកដូចផ្សិត សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ប្រហែលមានខ្សែធំហើយ ទើបមកដល់ពេលនេះគ្មានមន្ត្រីមូលដ្ឋានណាហ៊ានបង្ក្រាបឡើយ។ ចេញផ្សាយថ្ងៃពុធ ទី០៥ ខែតុលា ឆ្នាំ២០២៣ ការិយាល័យនិពន្ធ 087572030=085572030 http://www.heromannews.com/2024.html

ភ្នំពេញៈ សង្ស័យមានការពាក់ព័ន្ធ ផលប្រយោជន៍ ទើប លោកមេប៉ុស្តិ៍សង្កាត់កន្ទោក មិនហ៊ានបង្ក្រាប បទល្មើសបើកល្បែងស៊ីសងមាន់អនឡាញនៅសង្កាត់កន្ទោក ខ័ណ្ឌកំបូលរាជធានីភ្នំពេញ រីកដូចផ្សិត….
ថ្ងៃទី ០៥ ខែតុលា ឆ្នាំ២០២៣
បទល្មើសបើកល្បែង ជល់មាន់ អនឡាញជាច្រើនកន្លែងក្នុង ខណ្ឌកំបូលរាជធានីភ្នំពេញ មានខ្សែធំ ជារបស់មេផ្នែកព្រហ្មទណ្ឌ 1 ទីតាំងផងដែរ បើកលេងយ៉ាងគក្រឹក គគ្រេង គ្មានអាជ្ញាធរសមត្ថកិច្ច អើពើចុះបង្ក្រាបនោះឡើយ។
ប្រជាពលរដ្ឋបានដាក់ការសង្ស័យថាករណី បើកបន ល្បែងជល់មាន់អនឡាញនេះគឺមានការពាក់ព័ន្ធជាមួយនឹង មន្ត្រីមូលដ្ឋាន មិនហ៊ានបង្រា្កប ទោះបីខាងសារព័ត៌មានបានផ្ញើទីតាំងនិងរូបភាពកំពុងតែលេងពិតប្រាកដ ជូនលោកមេប៉ុស្តិ៍សង្កាត់កន្ទោក ក៏ដោយខាងអង្គភាពសារព័ត៌មានរបស់យើងបានចុះទៅយកព័ត៌មានផ្ទាល់និងបានផ្ដិតរូបភាពបើកលេងជាក់ស្ដែងជម្រាបជូនទៅមេប៉ុស្តិ៍កន្ទោកមិនមានចំណាត់ការអ្វីនោះឡើយ..
ប្រជាពលរដ្ឋសង្ឃឹមថា ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា និងចាត់វិធានការ ដុះក្អែលមន្ត្រីអសកម្មដែលពាក់ព័ន្ធ និងចាត់វិធានការបង្ក្រាបបទល្មើសមាន់អនឡាញខុសច្បាប់ នេះដើម្បីរក្សាបាននូវគោលនយោបាយរបស់រាជរដ្ឋាភិបាល ភូមិឃុំមានសុវត្ថិភាព និង អនុវត្តតាមបទបញ្ជារបស់រាជរដ្ឋាភិបាល។  ស្របតាមប្រសាសន៍របស់ ឯកឧត្តម អភិសន្តិបណ្ឌិត ដែលមានប្រសាសន៍ថាអាណត្តិទី៧ យើងនឹងអាចប្រើពាក្យថាសង្គមយុត្តិធម៌បានច្រើនជាងមុន  ប្រជាពលរដ្ឋសំណូមពរ សុំមេត្តាចាត់វិធានការចំពោះល្បែងមាន់អនឡាញនៅក្នុងភូមិសាស្ត្រខាងលើ ដែលជាទុក្ខកង្វល់របស់ពួកគាត់។
អង្គភាពយើងខ្ញុំរង់ចាំការបកស្រាយបំភ្លឺពីលោកមេប៉ុស្តិ៍សង្កាត់កន្ទោក និង សហការចូលរួម ដើម្បីទៅបង្ហាញទីតាំងដែលកំពុងតែបើកលេងនៅក្នុងភូមិសាស្ត្រខាងលើគ្រប់ពេលវេលា៕

About the Author: admin

You might like

Leave a Reply

Your email address will not be published. Required fields are marked *