លោក យ៉ែន សយ៉ា  ចាងហ្វាងគេហទំព័រ { ហេរ៉ូម៉ែនញ៉ូ } ដឹកនាំក្រុមការងារនាំយកសភារះនិងថវិកាមូលនិធិមនុស្សធម៌ជូនស្ត្រីម៉េម៉ាយកូនបួននាក់ឈ្មោះ អុក ទូច ដែលកំពុងរងការលំបាកមានកាខ្វះខាត ចេញផ្សាយថ្ងៃព្រហស្បតិ៍ ទី៥ ខែតុលា ឆ្នាំ២០២៣ ការិយាល័យនិពន្ធ 087572030=085572030

រាជធានីភ្នំពេញ ÷ នាព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣ ក្រុមការងារមូលនិធិមនុស្សធម៌ ដឹកនាំដោយ លោក យ៉ែន សុយ៉ា ចាងហ្វាងការផ្សាយគេហទំព័រ ហេរ៉ូម៉ែនញ៉ូ បាននាំយកសំភារះ សំលៀកបំពាក់ និងថវិកាមួយចំនួនដែលបានចូលដូចខាងក្រោយ ។

ទី១/លោក យ៉ែនញូ ឧបត្ថម្ភទឹកប្រាក់ចំនួន 15 ដុល្លារ

ទី២/លោក សុវណ្ណ សិលា សមាជិកហេរ៉ូម៉ែនញូ ឧបត្ថម្ភទឹកប្រាក់ចំនួន 10 ដុល្លារ

ទី៣/លោក ពុំ បញ្ញាសាក់ សមាជិកហេរ៉ូម៉ែនញូឧបត្ថម្ភជាសំលៀកបំពាក់មួយចំនួន

ទី៤/អ្នកស្រី ហោ សុខឡេង ឧបត្ថម្ភទឹកប្រាក់ចំនួន 10 ដុល្លារ

ទី៥/លោក ងួន សច្ចា សមាជិកហេរ៉ូម៉ែននញូ ឧបត្ថម្ភទឹកប្រាក់ចំនួន 5 ដុល្លារ

ទី៦/បងប្អូន លោកសុវណ្ណ សិលានៅប៉ោយប៉ែតចំនួន 10 ដុល្លារនិងអង្ករ50គីឡូ ទឹកស៊ីអ៊ីវមួយយួ ទឹកត្រីមួយយួ ផងដែរ។

ដោយទឹកប្រាក់សរុបចំនួន 50$(ហាសិបដុល្លាគត់)និងសំភារះសំលៀកបំពាក់មួយចំនួនយកមក
ជូនស្រ្តីម៉េម៉ាយកូនបួននាក់ឈ្មោះ អុក ទូច រស់នៅភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ ខ័ណ្ឌស្ទឹងមានជ័យ រាជធានីភ្នំពេញ បច្ចប្បន្នស្រ្តីម៉េម៉ាយកូនបួននាក់សូមអំពាវនាវដល់សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី បងប្អូនប្រជាពលរដ្ឋដែលមានចិត្តសុបុរសធម៌សូមមេត្តាជួយដល់គាត់ផង ប្រសិនបើសម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី បងប្អូនប្រជាពលរដ្ឋមានបំណងចង់ជួយគាត់សូមទំនាក់ទំនងតាមរយះលេខទូរស័ព្ទលោក យ៉ែន សុយ៉ា Tell÷ 087572030=085572030 សូមអរគុណ និងអរព្រះគុណ ៕

About the Author: admin

You might like

Leave a Reply

Your email address will not be published. Required fields are marked *