ម្ចាស់ស្លុតចិត្តនិយាយលែងចេញ! គោងាប់អស់១៧ក្បាល សង្ស័យមកពីពុលថ្នាំបាញ់ស្រូវ! ចេញផ្សាយថ្ងៃច័ន្ទ ទី១៦ ខែតុលា ឆ្នាំ២០២៣ ការិយាល័យនិពន្ធ 087572030=085572030 http://www.heromannews.com/2024.html

ខេត្តកំពង់ឆ្នាំង គោចំនួន ១៧ ក្បាលបានងាប់ក្នុងដីស្រែមួយកន្លែង នៅចំណុចត្រពាំងធ្លក ក្នុងភូមិដំណាក់អំពិល ឃុំក្តុលសែនជ័យ ស្រុកទឹកផុស ខណៈដែលម្ចាស់គោដើររកគោពេលថ្ងៃមិនឃើញលុះយប់ឡើងទើបគេមកប្រាប់ថាមានគោជាង១០ក្បាលបានងាប់ក្នុងដីស្រែគេ។ហេតុការនេះបានកើតកាលពីយប់ថ្ងៃទី១៤ លុះព្រឹកឡើងថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៣ទើបសមត្ថកិច្ចនិងមន្ត្រីជំនាញចុះពិនិត្យ និងធ្វើកោសល្យវិច័្ចយ។

លោក ម៉ឹង វិសាលសុខ មេឃុំក្តុលសែនជ័យបាន ឲ្យដឹងថាម្ចាស់គោដែលងាប់ទាំង១៧ក្បាល មានឈ្មោះ ទត សៀងហីម អាយុ៤២ឆ្នាំ មានទីលំនៅភូមិក្តុល ឃុំក្តុលសែនជ័យ ស្រុកទឹកផុស ចំណែកដីស្រែដែលគោចូលទៅស៊ីស្រូវពង្រោះរហូតដល់ងាប់១៧ក្បាល មានទីលំនៅ ស្រុករលាប្អៀរ ដែលសមត្ថកិច្ចកំពុងស្រាវជ្រាវមិនទាន់ដឹងឈ្មោះនៅឡើយ។
លោក ទត សៀងហ៊ីម អាយុ៤២ឆ្នាំ បានបញ្ជាក់ថាគោរបស់គាត់បានងាប់ ចំនួន១៧ ក្បាល(គោញី៥)ក្នុងចំណោមគោ២២ ក្បាល ។ ប្រភពដដែលបានបញ្ជាក់ថានៅព្រឹកថ្ងៃទី១៤ ខែតុលា ប្អូនប្រុសរបស់គាត់ បានយកគោទៅឃ្វាលដូចសព្វដង។ប៉ុន្តែនៅម៉ោងជាង៣រសៀល ប្អូនប្រុសគាត់បានត្រឡប់មកហូបបាយវិញ ដោយលែងគោឱ្យស៊ីស្មៅក្នុងព្រៃ ។ ពេលហូបបាយទៅវិញ ស្រាប់តែរកគោមិនឃើញ ប្អូនប្រុសគាត់ដើររករហូតដល់ព្រលប់ ។ លុះយប់បន្តិចមានគេមកប្រាប់ថា៖ គោគាត់បានងាប់ក្នុងដីស្រែគេ សង្ស័យពុលថ្នាំ គាត់ នាំគ្នាទៅមើល ឃើញគោគាត់ងាប់ ពិតមែន គឺ១៧ក្បាល ។ គាត់ក៏បានរាយការណ៍ប្រាប់សមត្ថកិច្ច ហើយបានរក្សាទុកមួយយប់ លុះព្រឹកឡើងទើបសមត្ថកិច្ចនិងមន្ត្រីពេទ្យសត្វចុះទៅពិនិត្យមើល។
ក្រោយពេលពិនិត្យខ្មោចគោទាំ១៧ក្បាលហើយ មន្ត្រីពេទ្យសត្វខេត្តបានសន្និដ្ឋានថាគោទាំង១៧ក្បាល បានងាប់ ដោយសារពុលថ្នាំមែន ។
ជុំវិញករណីសត្វគោងាប់រហូត១៧ក្បាលនេះ ត្រូវបានសមត្ថកិច្ច សង្ស័យថាម្ចាស់ស្រែបានបាញ់ថ្នាំ ពុល លើស្រូវពង្រោះ ដើម្បីការពារសត្វចង្រៃស៊ីបំផ្លាញ ដែលពេលនេះសមត្ថកិច្ចកំពុងតែតាមស្វែងរកម្ចាស់ដីស្រែដើម្បីហៅមកសាកសួរបំភ្លឺ។

ទោះយ៉ាងនេះកី្ត លោក ទត សៀងហ៊ីម ហៅប្រុស ដែលជាម្ចាស់គោបានសំណូមពរនិងអំពាវនាវដល់សមត្ថកិច្ចពាក់ព័ន្ធសូមមេត្តាជួយរកយុត្តិធម៌ឲ្យគាត់ផង ព្រោះគោបានងាប់រហូតដល់១៧ ក្បាល គឺជាការខាតបង់ខ្លាំងណាស់។

About the Author: admin

You might like

Leave a Reply

Your email address will not be published. Required fields are marked *