បនល្បែងស៊ីសងមាន់ជល់តាមទូរទស្សន៍ អនឡាញ ទីតាំងលេងល្បែង នៅភូមិអូរអណ្ដូងមួយ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ កំពុងចាក់ភ្នាល់លុយវាល់លាន អធិការខណ្ឌច្បារអំពៅ លោកម៉ៅ សឿត និង មេប៉ុស្តិ៍ លោក ស្វាយតារា គេចវេសមិនចុះបង្ក្រាប សូមស្នងការរាជធានីភ្នំពេញ ឯកឧត្តម ជួន ណារិនពិនិត្យមើលផង ចេញផ្សាយថ្ងៃពុធ ទី២៤ ខែតុលា ឆ្នាំ២០២៣ ការិយាល័យនិពន្ធ 087572030=085572030 http://www.heromannews.com/2024.html

បនល្បែងស៊ីសងមាន់ជល់តាមទូរទស្សន៍ អនឡាញ ទីតាំងលេងល្បែង នៅភូមិអូរអណ្ដូងមួយ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ កំពុងចាក់ភ្នាល់លុយវាល់លាន អធិការខណ្ឌច្បារអំពៅ លោកម៉ៅ សឿត និង មេប៉ុស្តិ៍ លោក ស្វាយតារា គេចវេសមិនចុះបង្ក្រាប សូមស្នងការរាជធានីភ្នំពេញ ឯកឧត្តម ជួន ណារិនពិនិត្យមើលផង

 

ភ្នំពេញ : ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣នេះ ផ្ទុះរឿងមាន់ជល់ចាក់ភ្នាល់លុយរាប់លានរៀល ហើយម្ចាស់បនល្បែងមាន់ជល់តាមទូរទស្សន៍អនឡាញ ល្បីថាមានខ្សែធំទើបមន្ត្រីមូលដ្ឋានមិនហ៊ានបង្ក្រាប។

 

បច្ចុប្បន្ន ពាក់ព័ន្ធច្បាប់ល្បែង(ឡូតូ)ជាច្រើនកន្លែងម្ចាស់ដែលមានច្បាប់(ឆ្នោតឡូតូ)ទាំងនេះ ភាគច្រើនពួកគាត់លួចបើកមាន់ជល់ភ្នាល់លុយតាមទូរទស្សន៍ អនឡាញ ជ្រកក្រោមច្បាប់ល្បែងឆ្នោតឡូតូអនឡាញ។

 

 

ចំណែក អាជ្ញាប័ណ្ណ ពាក់ព័ន្ធ នឹងអ្នកគ្រប់គ្រងល្បែងស៊ីសង មាន់ជល់ ទូរទស្សន៍អនឡាញជ្រកក្រោមច្បាប់ ឡូតូ នៅតាមរាជធានី ខណ្ឌ ដែលបានផ្ទុកបទល្មើសមាន់ជល់ តាមអនឡាញទាំងនេះ នៅចំណុចភូមិ-សង្កាត់ ក្រុងរាជធានី ខាងលើ និងមានទីតាំងជាច្រើនទៀត នៅតាមបណ្តាស្រុក ក្នុងខេត្ត ក្រុងនានា ជាដើម។

 

យ៉ាងណាក៏ដោយ ក្រោយពីមានសេចក្តីរាយការណ៍ ពីប្រជាពលរដ្ឋ អធិការរដ្ឋាននគរបាល ខណ្ឌច្បារអំពៅ លោកម៉ៅ សឿត និងលោកមេប៉ុស្តិ៍ ស្វាយ តារា ដោយរាយការណ៍ពីភ្នាក់ងារ អ្នកសារព័ត៌មាន នៅថ្ងៃទី២៤ តុលាឆ្នាំ ២០២៣ នេះ សំណូមពរ ឱ្យឯកឧត្តម ជួន ណារិន ស្នងការរាជធានីភ្នំពេញ ទប់ស្កាត់ និងបង្ក្រាបបនល្បែងស៊ីសងល្មើសច្បាប់ ផង ព្រមទាំងដុះក្អែល មន្ត្រីអសកម្មផង។

អង្គភាពផ្សារព័ត៌មានខ្ញុំរង់ចាំបំភ្លឺ ២៥ ម៉ោង ទំនាក់ទំនងតាមលេខទូរស័ព្ទ: 087 57 20 30 085 57 20 30

សូមអរគុណ…


 

About the Author: admin

You might like

Leave a Reply

Your email address will not be published. Required fields are marked *