ក្នុងរយៈពេល២ថ្ងៃនៃថ្ងៃចេញវស្សារដ្ឋបាលខេត្តបាត់ដំបងមានប្រារព្ធពិធីអុំទូកនិងបណ្តែតប្រទីបនៅស្ទឹងសង្កែក្រុងបាត់ដំបង ត្រូវនឹងថ្ងៃទី២៨-២៩ខែតុលា ឆ្នាំ២០២៣ ចេញផ្សាយថ្ងៃពុធ ទី២៩ ខែតុលា ឆ្នាំ២០២៣ ការិយាល័យនិពន្ធ 087572030=085572030 http://www.heromannews.com/2024.html

ខេត្តបាត់ដំបង : ក្នុងរយៈពេល២ថ្ងៃនៃថ្ងៃចេញវស្សារដ្ឋបាលខេត្តបាត់ដំបងមានប្រារព្ធពិធីអុំទូកនិងបណ្តែតប្រទីបនៅស្ទឹងសង្កែក្រុងបាត់ដំបង ត្រូវនឹងថ្ងៃទី២៨-២៩ខែតុលា ឆ្នាំ២០២៣ ដោយមានការអញ្ជើញចូលរួមជាអធិបតី ឯកឧត្ដម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្តបាត់ដំបង និង លោកជំទាវ ឯកឧត្ដម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបងនិងលោកជំទាវ ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់និងលោកជំទាវ ឯកឧត្តមលោកជំទាវ លោកលោកស្រីមន្ត្រីរាជការ កងកំលាំងប្រដាប់អាវុធគ្រប់ប្រភេទ និងប្រជាពលរដ្ឋមកពីបណ្តាខេត្តនានាជុំវិញខេត្តបាត់ដំបងយ៉ាងកុះករ ។

ឆ្នាំនេះ មានកីឡាករ-កីឡាការិនី ជាង១៦០០នាក់មកចូលរួមប្រកួត និងមានទូកសរុប៤៥ទូក មកពីគ្រប់ស្ថាប័ន និងតាមស្រុកក្នុងខេត្តបាត់ដំបង ។

ក្រៅពីកម្មវិធីអុំទូករដ្ឋបាលខេត្តបានបង្កលក្ខណៈងាយស្រួលជូនពាណិជ្ជករ អាជីវករដាក់តាំងពិព័រណ៍លក់ផលិតផលនានា មានការប្រគុំតន្រ្តី បង្ហោះគោម បណ្តែតប្រទីប បាញ់កាំជ្រួចជូនបងប្អូនប្រជាពលរដ្ឋទស្សនាកំសាន្ត ។

About the Author: admin

You might like

Leave a Reply

Your email address will not be published. Required fields are marked *