ល្បែងស៊ីសងមាន់ជល់តាមទូរទស្សន៍ អនឡាញ ទីតាំងលេងល្បែង នៅសង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ កំពុងចាក់ភ្នាល់លុយវាល់លាន អធិការខណ្ឌកំបូល វីរៈសេនីយ៍ឯក ហុង ពិសិដ្ឋ និង មេប៉ុស្តិ៍ សង្កាត់កន្ទោក គេចវេសមិនចុះបង្ក្រាប សូមស្នងការរាជធានីភ្នំពេញ ឯកឧត្តម ជួន ណារិនពិនិត្យមើលផង មានចំណាត់ការលើមន្ត្រីអសកម្ម… ចេញផ្សាយថ្ងៃសុក្រ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ ការិយាល័យនិពន្ធ 087572030=085572030 http://www.heromannews.com/2024.html

ភ្នំពេញ : ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ផ្ទុះរឿងមាន់ជល់ចាក់ភ្នាល់លុយរាប់លានរៀល ហើយម្ចាស់បនល្បែងមាន់ជល់តាមទូរទស្សន៍អនឡាញ ល្បីថាមានខ្សែធំ ទើបមន្ត្រីមូលដ្ឋាន មិនហ៊ានបង្ក្រាប។

 

បច្ចុប្បន្ន ពាក់ព័ន្ធច្បាប់ល្បែង(ឡូតូ)ជាច្រើនកន្លែងម្ចាស់ដែលមានច្បាប់(ឆ្នោតឡូតូ)ទាំងនេះ ភាគច្រើនពួកគាត់លួចបើកមាន់ជល់ភ្នាល់លុយតាមទូរទស្សន៍ អនឡាញ ជ្រកក្រោមច្បាប់ល្បែងឆ្នោតឡូតូអនឡាញ។

 

 

ចំណែក អាជ្ញាប័ណ្ណ ពាក់ព័ន្ធ នឹងអ្នកគ្រប់គ្រងល្បែងស៊ីសង មាន់ជល់ ទូរទស្សន៍អនឡាញជ្រកក្រោមច្បាប់ ឡូតូ នៅតាមរាជធានី ខណ្ឌ ដែលបានផ្ទុកបទល្មើសមាន់ជល់ តាមអនឡាញទាំងនេះ នៅចំណុច សង្កាត់ ខណ្ឌ ក្រុង ព្រមទាំងរាជធានី ខាងលើ និងមានទីតាំងជាច្រើនទៀត តាមបណ្ដាលខណ្ឌនានា នៅក្នុងក្រុងរាជធានីភ្នំពេញ ជាដើម។

 

ឯណា ទៅគោលនយោបាយ ភូមិឃុំ មានសុវត្ថិភាព…

 

យ៉ាងណាក៏ដោយ ក្រោយពីមានសេចក្តីរាយការណ៍ ពីប្រជាពលរដ្ឋ អធិការរដ្ឋាននគរបាល ខណ្ឌកំបូល លោក ហុង ពិសិដ្ឋ និងលោកមេប៉ុស្តិ៍ សង្កាត់កន្ទោក ដោយរាយការណ៍ពីភ្នាក់ងារ

អ្នកសារព័ត៌មាន នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះ សំណូមពរ ឱ្យឯកឧត្តម ជួន ណារិន ស្នងការរាជធានីភ្នំពេញ ទប់ស្កាត់ និងបង្ក្រាបបនល្បែងស៊ីសងល្មើសច្បាប់ ផង ព្រមទាំងដុះក្អែល មន្ត្រីអសកម្មផង សូមអរគុណ…។

About the Author: admin

You might like

Leave a Reply

Your email address will not be published. Required fields are marked *