បើទោះជារាយការណ៍ជូនសមត្ថកិច្ចទីតាំងល្បែងស៊ីសងជល់មាន់អនឡាញយ៉ាងណាក៏ដោយក៏គ្មានអ្នកណាចេញមុខហ៊ានបង្រាបដែរ សង្ស័យជាប់ពាក់ព័ន្ធ ផលប្រយោជន៍ ទើបមិនហ៊ានបង្គ្រាប…! ចេញផ្សាយថ្ងៃសៅរ៍ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣ ការិយាល័យនិពន្ធ 087572030=085572030 http://www.heromannews.com/2269.html

ខេត្តកណ្តាល ÷ សង្ស័យមានការពាក់ព័ន្ធ ផលប្រយោជន៍ទេដឹងទើប លោកអភិបាលខេត្តកណ្តាល គង់ សោភ័ណ្ឌនិង លោកស្នងការខេត្តកណ្តាល ឈឿ សុចិត្ត ព្រមទាំងអធិការស្រុកកណ្តាលស្ទឹង មិនហ៊ានបង្ក្រាប បទល្មើសកំពុងបើកល្បែងស៊ីសងមាន់អនឡាញនៅភូមិបារគូ ឃុំបារគូ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។

 

នៅថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ២០២៣

បទល្មើសបើកល្បែង ជល់មាន់ អនឡាញជាច្រើនកន្លែងក្នុង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ប្រហែលមានខ្សែធំហើយ បើកលេងយ៉ាងគក្រឹកគគ្រេង ចំណែកអាជ្ញាធរសមត្ថកិច្ចមិនអើពើធ្វើការចុះបង្ក្រាបនោះឡើយ។

 

ប្រជាពលរដ្ឋបានដាក់ការសង្ស័យថាករណី បើកបន ល្បែងជល់មាន់អនឡាញបែបនេះគឺមានការពាក់ព័ន្ធជាមួយនឹង មន្ត្រីមូលដ្ឋាន មិនហ៊ានបង្រា្កប ទោះបីខាងសារព័ត៌មានបានផ្ញើរទីតាំងនិងរូបភាពកំពុងតែលេងពិតប្រាកដ ជូនលោកស្នងការ និង អធិការស្រុក ក៏ដោយខាងអង្គភាពសារព័ត៌មានរបស់យើងបានចុះទៅយកព័ត៌មានផ្ទាល់និងបានផ្ដិតរូបភាពបើកលេងជាក់ស្ដែងជម្រាបជំរាបជូនទៅលោកស្នងការ និង អធិការស្រុកមិនមានចំណាត់ការអ្វីនោះឡើយ..

ប្រជាពលរដ្ឋសង្ឃឹមថា ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា និង ចាត់វិធានការ ដុះក្អែលមន្ត្រីអសកម្មដែលពាក់ព័ន្ធ និងចាត់វិធានការបង្ក្រាបបទល្មើសមាន់អនឡាញខុសច្បាប់ នេះដើម្បីរក្សាបាននូវគោលនយោបាយរបស់រាជរដ្ឋាភិបាល ភូមិឃុំមានសុវត្ថិភាព និង អនុវត្តតាមបទបញ្ជារបស់រាជរដ្ឋាភិបាល។ ស្របតាមប្រសាសន៍របស់ ឯកឧត្តម អភិសន្តិបណ្ឌិត ដែលមានប្រសាសន៍ថាអាណត្តិទី៧ យើងនឹងអាចប្រើពាក្យថាសង្គមយុត្តិធម៌បានច្រើនជាងមុន ប្រជាពលរដ្ឋសំណូមពរ សុំមេត្តាចាត់វិធានការចំពោះល្បែងមាន់អនឡាញនៅក្នុងភូមិសាស្ត្រខាងលើ ដែលជាទុក្ខកង្វល់របស់ពួកគាត់។

 

អង្គភាពយើងខ្ញុំរង់ចាំការបកស្រាយបំភ្លឺពីលោកអភិបាលខេត្តកណ្តាល និង ស្នងការខេត្តកណ្តាល និង សហការចូលរួម ដើម្បីទៅបង្ហាញទីតាំងដែលកំពុងតែបើកលេងនៅក្នុងភូមិសាស្ត្រខាងលើគ្រប់ពេលវេលា៕

About the Author: admin

You might like

Leave a Reply

Your email address will not be published. Required fields are marked *