បែកធ្លាយមន្ត្រីនគរបាលខណ្ឌកំបូលចំនួន៤៩នាក់ ផ្តិតមេដៃ មិនពេញចិត្តទៅនឹងការដឹកនាំរបស់វរសេនីយ៍ឯក ហុង ពិសិដ្ឋ អធិការខណ្ឌកំបូល… ចេញផ្សាយថ្ងៃសុក្រ ទី០៨ ខែតុលា ឆ្នាំ២០២៣ ការិយាល័យនិពន្ធ 087572030=085572030 http://www.heromannews.com/2024.html

ភ្នំពេញ ៖ មានមន្រ្ដីនគរបាលខណ្ឌកំបូលប្រមាណជិត ៥០នាក់ មានតួនាទីពីមន្ត្រី នាយរងផ្នែក នាយរងប៉ុស្ដិ៍ នាយផ្នែក នាយប៉ុស្ដិ៍ អធិការរង បានរួមគ្នាផ្ដិតមេដៃមិនពេញចិត្តនឹងការដឹកនាំ បញ្ជា របស់លោក ហុង ពិសិដ្ឋ អធិការនគរបាលខណ្ឌកំបូល ទៅ ឯកឧត្ដម ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ហើយមកទល់ពេលនេះនៅមិនទាន់មានចំណាត់ការនៅឡើយ ព្រោះលោក ហុង ពិសិដ្ឋ បានទៅសែនថ្នាក់លើរួចអស់ហើយ។ លោក ហុង ពិសិដ្ឋ ក៏បានដើរអួតប្រាប់អ្នកស្គាល់ថា លោកបានហៅស្នងការហូបបាយ និយាយគ្នារួចអស់ហើយ…sic!

តាមប្រភពបង្ហើបឲ្យដឹងទៀតថា លោក ហុង ពិសិដ្ឋ កាលពីនៅជាប្រធានការិយាល័យបណ្ដុះបណ្ដាល ក៏ធ្លាប់មានរឿងអាស្រូវពាក់ព័ន្ធនឹងការ យកលុយរត់ការចូលក្របខណ្ឌនគរបាលជាតិ ហើយយកលុយមកតូឡើងជាអធិការខណ្ឌកំបូល អស់លុយជាង៣០ម៉ឺនដុល្លារ?????។

About the Author: admin

You might like

Leave a Reply

Your email address will not be published. Required fields are marked *