ខេត្តកោះកុង: ប្រជាពលរដ្ឋដែលមានក្បាលដីចំការនៅឃុំជ្រោយប្រស់ កំពុងទទួលរងការគំរាមកំហែងពីអ្នកមានអំណាចនិងការឃុបឃិតគ្នារំលោភបំពានលើដីកម្មសិទ្ធិរបស់ប្រជាពលរដ្ឋ នៅស្រុកកោះកុង ខេត្តកោះកុង ។
កលពីពេលថ្មីៗនេះ មានកងកំលាំងសមត្ថកិច្ចដែលមានសំលៀកបំពាក់ជាPM ទាហាន ប៉ូលីស និងសុិវិល បានចុះទៅដល់ក្បាលដីរបស់ប្រជាពលរដ្ឋ១កន្លែង ជាដីកម្មសិទ្ធិរបស់លោកស្រី អុឹង មួយឡេង ដែលស្ថិតនៅភូមិជ្រោយប្រស់ ឃុំជ្រោយប្រស់ ស្រុកកោះកុង ខេត្តកោះកុង ក្នុងគោលបំណងគំរាមកំហែង អោយម្ចាស់ដីរើផ្ទះ ចេញពីទីនេះ ជាដាច់ខាត បើពំុនោះទេ ពួកគេនឹងយកសម្ភារះគ្រឿងចក្រនិងកំលាំងមករុះរើជាក់ជាមិនខាន ។
សូមបញ្ជាក់ផងដែរ ក្បាលដីរបស់លោកស្រី អុឹង មួយឡេង ដែលមានជាង១០ហិចតា គាត់បានកាប់គាស់ឆ្ការព្រៃដាំដំណាំល្មើ ជាច្រើនរយដើម រួចទៅហើយ ហើយបានសង់លំនៅដ្ឋាន ចិញ្ជឺមសត្វ និងបានដាំដំណាំកសិកម្មសំរាប់គ្រួសារផងដែរ ហើយក្បាលដីនេះក៌មានប្លង់ដឺម៉ាស លិខិតទទួលស្គាល់ចេញពីអជ្ញាធរមូលដ្ឋានភូមិ ឃូំ ព្រមទាំងភូមិបាលស្រុក និងខេត្តទទួលស្គាល់ផងដែរ ។
តែពួកក្រុមនេះនៅតែបន្តសកម្មភាពមកគំរាមកំហែងម្តងហើយម្តងទៀត បង្ខិតបង្ខំអោយម្ចាស់ដីរើផ្ទះចេញជាកំហិតនៅថ្ងៃទី11.12.2023 ជាដាច់ខាត នេះបើតាមម្ចាស់ដីលោកស្រី អុឺង មួយឡេង បានប្រាប់អង្គភាពសារព័ត៌មាន Hero Man News អោយបានដឺងថា មានបុរសម្នាក់ពាក់ឯកសណ្ឋានជាPM ថ្នាក់វីរះសេនីយ៍ ពាក់សក្កិ៤ លើស្មារ ដែលមានឈ្មោះ ឧត្តម សោភក្ក ជាអ្នកដឹកនាំបញ្ជាក្រុមនេះ អោយនាងខ្ញុំរុះរើលំនៅដ្ឋានចេញពីដីនេះ ដោយយកលេសថាប៉ះពាល់បរិស្ថាន ឬធ្វើតាមបទបញ្ជាមេ ឬអ្នកខាងលើជាដើម។ល។
ហើយពេលកន្លងទៅថ្មីៗនេះដែរ ប្រជាពលរដ្ឋដែលមានក្បាលដីនៅភូមិថ្មី ឃំុជ្រោយប្រស់ ស្រុកកោះកុង ខេត្តកោះកុង បានដាក់ពាក្យបន្តឹងតវ៉ា ជាច្រើនករណី ដោយសារតែមានអ្នកមានអំណាចមួយចំនួនតូចចង់លេបត្របាក់ដីរបស់់ពួកគាត់ យកជាកម្មសិទ្ធិផ្ទាល់ខ្លួន ដែលមិនគិតពីជីវភាពនិងកំលាំងកាយរបស់ពួកគាត់ខំប្រឹងប្រែងទាំងញើសឈាមនោះទេ ។
ហើយកន្លងទៅថ្មីៗ ក៌មានអង្គភាពសារព័ត៌មានជាច្រើនបានចុះផ្សាយជាហូរហែរ អំពីអ្នកមានអំណាចមួយក្តាប់តូច បានបញ្ជាកូនចៅចុះលួចវាស់ដីប្រជាពលរដ្ឋទាំងយប់ នេះជាទង្វើគំរូដ៌អាក្រក់មួយបង្ហាញក្នុងសង្គម ក្នុងភាពជាអ្នកដឹកនាំ ។
ហើយបើយោងតាមប្រសាសន៍សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី បានដាក់ចេញគោលការណ៍ដីតំបន់នេះ ជំរុញអោយភូមិបាលស្រុក ខេត្ត ចេញបណ្ណ័កម្មសិទ្ធិដល់ប្រជាពលរដ្ឋឬមន្រ្តីរាជការ ដែលមានក្បាលដីនៅទីនេះ បញ្ចប់ត្រឺមឆ្នាំ2023។
ជាទីបញ្ជប់លោកស្រី អុឹង មួយឡេង ព្រមទាំងមតិប្រជាពលរដ្ឋដទៃទៀត សូមសំណូមពរដល់លោកជំទាវ មិថុនា ភូថង អភិបាលនៃគណះអភិបាលខេត្តកោះកុង ជាពិសេសសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា មេត្តាជួយជំរុញនិងអនុវត្តន៍គោលការណ៍បន្តពីអតីតនាយករដ្ឋមន្រ្តី ដើម្បីអោយប្រជាពលរដ្ឋរស់បានកក់ក្តៅក្នុងម្លប់សន្តិភាពដ៌ត្រជាក់នេះផងបាទទាន ។