ផ្សារទំនេីបបង្កប់ល្បែងបាញ់ត្រីពង្វក់មនុស្សប្រុសស្រីចាស់ក្មេង ឲ្យឈ្លក់វង្វេងរាល់ថ្ងៃ ផ្សារស៊ីធីម៉ល នៅទឹកដីខណ្ឌ៧មករាកំពុងបើកដំណើរការហ្គេមបាញ់ត្រីជាច្រើនទូរប្រជាពលរដ្ឋសំណូមពរទៅដល់មន្ត្រីមូលដ្ឋានខណ្ឌប្រាំពីរមករាមេត្តាជួយពិនិត្យមើលផង

មហាជនស្នើសុំដល់លោក អភិបាល រាជធានីភ្នំពេញ និងស្នងការ ជួយមើលទីតាំងល្បែងហ្គេមបាញ់ត្រីនៅក្នុងផ្សារទំនើបស៊ីធីម៉លផងទាន ឬសមានខ្សែរធំទើបហ៊ានប្រឆាំងបទបញ្ជា ប្រមុខរាជរដ្ឋាភិបាល…

21/ 05/2024

មហាជនស្នើសុំដល់លោក អភិបាល រាជធានីភ្នំពេញ និងស្នងការ ជួយមើលទីតាំងល្បែងហ្គេមបាញ់ត្រីនៅក្នុងផ្សារទំនើបស៊ីធីម៉លផងទាន ឬសមានខ្សែរធំទើបហ៊ានប្រឆាំងបទបញ្ជា ប្រមុខរាជរដ្ឋាភិបាល…

ភ្នំពេញ : ល្បែងស៊ីសងខុសច្បាប់ទូរហ្គេមបាញ់ត្រីស្ថិតនៅក្នុងផ្សារទំនើបស៊ីធីម៉លខណ្ឌ៧មករា រាជធានីភ្នំពេញហ៊ានបើកលេងជាចំហរដោយមិនខ្លាចញញើតនិងច្បាប់សូម្បីតែបន្តិចប្រហែលជាមានខ្នងបង្អែកដ៏រឹងមាំមហិមាហើយមើលទៅបានជាអាចដំណើរការបានយ៉ាងរំភើយបែបនេះ.? ។

 

មជ្ឈដ្ឋានប្រជាពលរដ្ឋទូទៅដែលបានចុះឡើងនឹងចេញចូលផ្សារទំនើបមួយនេះសុទ្ធសឹងតែបានឃើញយ៉ាងជាក់ស្ដែងផ្ទាល់និងភ្នែកនៅសកម្មភាពក្រុមអ្នកញៀនល្បែងស៊ីសងខុសច្បាប់ខាងលើនេះយ៉ាងគគ្រឹកគគ្រេងពពាក់ពពូនហាក់ពុំខ្វល់នឹងច្បាប់សូម្បីតែបន្តិចសោះ ខណៈដែលប្រមុខដឹកនាំរាជរដ្ឋាភិបាលអាណត្តិទី៧ដែលដឹកនាំដោយសម្ដេចបរវរធិបតី ហ៊ុន ម៉ាណែត បានដាក់បញ្ញត្តិយ៉ាងម៉ឺងម៉ាត់ចំពោះល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទមិនឱ្យកើតមានទូទាំងរាជធានីខេត្តក្រុងនាពេលកន្លងមកថ្មីៗនេះ។

 

ដើម្បីទទួលបាននូវសន្តិសុខសុវត្ថិភាពក្នុងសង្គមកុំឲ្យកើតមានរាល់អំពើរចោរលួច ឆក់ប្លន់អំពើរហិង្សាកាប់សម្លាប់ផ្សេងៗ ព្រមទាំងទទួលបាននូវគោលនយោបាយ ៧ចំណុចរបស់រាជរដ្ឋាភិបាលភូមិ ឃុំ សង្កាត់មានសុវត្ថិភាពល្អបវររុងរឿង ប្រជាពលរដ្ឋសូមសំណូមពរដល់ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញនឹងឯកឧត្តម ជួន ណារិនអគ្គស្នងការរងនគរបាលជាតិនិងជាស្នងការនគរបាលរាជធានីភ្នំពេញមេត្តាចុះពិនិត្យមើលនិងមានវិធានការទប់ស្កាត់បំបាត់ចំពោះល្បែងស៊ីសងខុសច្បាប់ខាងលើនេះផងទាន ដើម្បីសន្តិសុខសុខុមាលភាពក្នុងសង្គម៕

About the Author: admin

You might like

Leave a Reply

Your email address will not be published. Required fields are marked *