ឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការរង កងទ័ពជើងគោក មេបញ្ជាការ យោធភូមិភាគទី៤ បានប្រគល់ថវិការបស់រាជរដ្ឋាភិបាល ជូនដល់យោធិននារី ដែលទើបលំហែមាតុភាពរួច នៅបញ្ជាការដ្ឋានយោធភូមិភាគទី៤ ចេញផ្សាយថ្ងៃសុក្រ ទី៣១ ខែឧសភា ឆ្នាំ២០២៤ ការិយាល័យនិពន្ធ 087572030=085572030

ខេត្តសៀមរាប ÷ នៅព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤ នៅបញ្ជាការដ្ឋានយោធភូមិភាគទី៤ ក្រុមការងារយេនឌ័រ យោធភូមិភាគទី៤ បានរៀបចំពិធីប្រគល់ថវិការបស់រាជរដ្ឋាភិបាលជូនដល់យោធិននារី ដែលទើបលំហែមាតុភាពរួចចំនួន ១៧ នាក់ ដោយម្នាក់ៗ ទទួលបានថវិការចំនួន ៨០០,០០០រៀល និងវត្ថុអនុស្សាវរីយ៍មួយចំនួន ស្ថិតក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការរង កងទ័ពជើងគោក មេបញ្ជាការ យោធភូមិភាគទី៤ ។

ឆ្លៀតក្នុងឱកាសនោះដែរលោក ឧត្ដមសេនីយ៍ឯក មេបញ្ជាការ បានពាននូវប្រយោជន៍ផ្តៅផ្ញើរ សាកសួរសុខទុក្ខ ពីសំណាក់ថ្នាក់ដឹកនាំ រាជរដ្ឋាភិបាល ដែលជានិច្ចកាលលោកតែងតែយកចិត្តទុកដាក់អំពីសុខមាលភាព យោធិននារីក្នុងជួរ នៃកងយោធពលខេមរភូមិន្ទ។

ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវ ” យុទ្ធសាស្ត្របញ្ចកោណ ” អាណត្តិទី៧ ជាកម្មវិធីនយោបាយសម្រាប់កសាង និងការពារជាតិមាតុភូមិឆ្នាំ២០២៣-២០២៨ បញ្ហាយែនឌ័រត្រូវបានបញ្ជូល ក្នុងគោលនយោបាយ និងផែនការយុទ្ធសាស្ត្រសំខាន់ៗ របស់ជាតិដោយបានកំណត់ថា ” ស្ត្រីជាឆ្អឹងខ្នងនៃសេដ្ឋកិច្ច ក្នុងការជួយអភិវឌ្ឍន៍សង្គុំជាតិ ” ដែលមិនអាចខ្វះបាននូវគ្រប់កាលៈទេសៈ ក្នុងនោះការលើកស្ទួយសមភាពយែនឌ័រ ត្រូវបានចាត់ទុកជា ការងារអាទិភាព ជាយុទ្ធសាស្ត្រសំខាន់របស់រាជរដ្ឋាភិបាល គ្រប់ដំណាក់កាល នៃកិច្ចអភិវឌ្ឍន៍សង្គមសេដ្ឋកិច្ច។

មាតាគ្រប់រូបត្រូវបានលើកកម្ពស់ សុខភាព សាធារណៈ ជាពិសេសកាតយល់ដឹងពីសុខភាពជាបឋម តាមរយៈគ្រួសារ សហគមន៍ យល់ដឹងពីការថែទាំសុខភាពដល់ទារក និងកុមារ និងត្រូវយល់ដឹងអំពីការលើកកម្ពស់ បរិស្ថានស្អាត រស់នៅឲ្យមានអនាម័យ ការទប់ស្កាត់ជំងឺឆ្លង និងជំងឺមិនឆ្លងនានា។

ជាទីបញ្ចប់ ឯកឧត្តម មេបញ្ជាការ សូមជូនពរដល់យោធិននារី ព្រមទាំងក្រុមគ្រួសារមានសុខភាពល្អ និងសមប្រកបតែពុទ្ធពរ ៤ប្រការ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

About the Author: admin

You might like

Leave a Reply

Your email address will not be published. Required fields are marked *