​ចេញ​ពី​ផឹកស៊ី​ក្នុង​ក្លិប​បាញ់រះ​ជាង​១០​គ្រាប់​កណ្ដាល​ក្រុង​បាត់ដំបង​ស្លាប់​ម្នាក់ របួស​២​នាក់ ប៉ូលិស​កំណត់​អត្ត​សញ្ញា​បាន​ហើយ​

ខេត្ត​បាត់ដំបង​÷ ខ្មាន់កាំភ្លើង ចេញពី​ក្លិប បើករថយន្ត​ម៉ាក GS 300 ដក​កាំភ្លើងខ្លី បាញ់​មនុស្ស ដែល​កំពុង​អង្គុយ លេង នៅលើ​បង់ ជាង ១០​គ្រាប់ បណ្តាលអោយ​ស្លាប់​ម្នាក់ និង​របួស ២​នាក់ រួច​ក៏​បើករថយន្ត គេចខ្លួន បាត់ ស្រមោល វេលា​ម៉ោង ៤​និង​៣០ នាទី​ទៀបភ្លឺ ថ្ងៃទី​៨ ខែ​ធ្នូ ឆ្នាំ​២០២២ លើ​សួនច្បារ ក្បែរ​វេទិកា​អ៊ុំ​ទូក ស្ថិតក្នុង ភូមិ​ព្រែក​មហាទេព សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង ពេលនេះ​ប៉ូលិស​កំណត់​មុខសញ្ញា​បាន​ហើយ ។​

​តាម​សេចក្ដីរាយការណ៍​ថា ជនរងគ្រោះ និង​ជនដៃដល់ ធ្លាប់​ស្គាល់គ្នា​ស្និទ្ធ និង​ផឹកស៊ី​ជាមួយគ្នា ។ ជនរងគ្រោះ ១-​ឈ្មោះ រឿន សំ​រ៉ង ភេទ​ប្រុស អាយុ ៣២​ឆ្នាំ នៅ​ភូមិ​កន្ទូត សង្កាត់​ក្ដុល​ដូន​ទាវ ក្រុង​បាត់ដំបង ត្រូវ​របួស​ចំនួន ០២​គ្រាប់ ស្លា​.​ប់​ពេល​បញ្ជូន ដល់​មន្ទីរពេទ្យ ។​
២-​ឈ្មោះ ស ដា​រ៉ូ ប្រុស​អាយុ​៣២​ឆ្នាំ នៅ​ភូមិ​ព្រែក​ឆ្ដោរ ឃុំ​ពាម​ឯក ស្រុក​ឯក​ភ្នំ របួសស្រាល ។​
៣-​ឈ្មោះ តឹ បញ្ញា ប្រុស​អាយុ​២៧​ឆ្នាំ នៅ​ភូមិ​ព្រែក​មហាទេព សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង របួស ស្រាល ។​

​ប្រភព​ថា នៅក្នុង​រថយន្ត​បង្ក​មាន​មនុស្ស​៣​នាក់ ចេញមកក្រៅ​២​នាក់ នៅក្នុង​រថយន្ត​ម្នាក់ ។ ពួកគេ​ទាំងពីរ​បាន​ធ្វើ​ការបាញ់​រះ​យ៉ាង​សន្ធាប់​ទៅ​អ្នក​អង្គុយ​លើ​បង់ហើយ​បាន​បើករថយន្ត​ចេញ​បាត់​។ បើទោះជា​ដូច្នេះ​ក៏ដោយ ប៉ូលិស​ថា គេ​បាន​ស្គាល់​អត្តសញ្ញាណ​ជនដៃដល់​ទាំង​ពីរ​នាក់​នោះ​ហើយ ៕

About the Author: admin

You might like

Leave a Reply

Your email address will not be published. Required fields are marked *