ឯកឧត្តម ស សុខា ដឹកនាំ​ប្រជុំ​ត្រួតពិនិត្យ​វឌ្ឍនភាព​របស់​សាកលវិទ្យាល័យ​ជាតិ​បាត់ដំបង និង​មាន​ជ័យ

បាត់ដំបង ៖ នៅ​រសៀល​ថ្ងៃ​ទី​១៥ ខែ​ធ្នូ ឆ្នាំ​២០២២ នេះ ឯកឧត្តម ស សុខា រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​សាកលវិទ្យាល័យ​ជាតិ​បាត់ដំបង និង​សាកលវិទ្យាល័យ​ជាតិ​មាន​ជ័យ បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ត្រួតពិនិត្យ​វឌ្ឍនភាព​កំណែទម្រង់​រយៈពេល ១​ឆ្នាំ របស់​សាកលវិទ្យាល័យ​ជាតិ​បាត់ដំបង និង​សាកលវិទ្យាល័យ​ជាតិ​មាន​ជ័យ នៅ​សាលប្រជុំ​សាកលវិទ្យាល័យ​ជាតិ​បាត់ដំបង ។​

ថ្លែង​ក្នុង​ឱកាស​នោះ ឯកឧត្តម ស សុខា បាន​សម្តែង​នូវ​ការកោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ការខិតខំ​ប្រឹងប្រែង​ប្រកបដោយ​ការទទួលខុសត្រូវ​របស់​ឯកឧត្តម លោកជំទាវ លោក លោកស្រី ជា​ក្រុមប្រឹក្សាភិបាល គណៈកម្មការ​គ្រប់គ្រង គណៈកម្មការ​ដឹកនាំ​កំណែទម្រង់ លោក​សាស្ត្រ​ចារ្យ លោកគ្រូ អ្នកគ្រូ មន្ត្រី​គ្រប់​លំដាប់ថ្នាក់ និង​អ្នកពាក់ព័ន្ធ​ផ្សេងទៀត ដែល​បាន​ចូលរួមចំណែក​ក្នុង​ការដឹកនាំ អនុវត្ត​ការងារ​យ៉ាង​សកម្ម ធ្វើឱ្យ​សាកលវិទ្យាល័យ​ទាំងពីរ មាន​ភាពល្អប្រសើរ ទទួលបាន​ការរីកចម្រើន​ទៅ​មុខជា​លំដាប់ និង​មាន​ការចាប់អារម្មណ៍ គាំទ្រ​ពី​សំណាក់​ប្រជាពលរដ្ឋ ក៏ដូចជា​ឪពុកម្តាយ អ្នកអាណាព្យាបាល ពិសេស​សិស្ស និស្សិត​នៅក្នុង​ឆ្នាំ​សិក្សា​កន្លងមក ទាំង​ក្នុង​ខេត្ត និង​បណ្តា​ខេត្ត​ផ្សេងៗ​ទៀត ។​

បើទោះបីជា​សាកលវិទ្យាល័យ​ទាំងពីរ មាន​ការរីកចម្រើន​ក្តី ដើម្បី​បន្ត​និរន្ត​ភាព​ឱ្យ​កាន់តែ​ប្រសើរ​ជាង​នេះ ឯកឧត្តម ស សុខា ស្នើអោយ​ថ្នាក់ដឹកនាំ​សាកលវិទ្យាល័យ​ទាំងពីរ បន្ត​អនុវត្ត​ការងារ​មួយចំនួន ដូចខាងក្រោម ៖
១. បន្ត​ពង្រឹង​ការគ្រប់គ្រង ដឹកនាំ និង​លើកកម្ពស់​ការផ្តល់​សេវា​របស់​មន្ត្រី​ក្រោមបង្គាប់ ព្រមទាំង​ការអភិវឌ្ឍ​សាកលវិទ្យាល័យ ស្រប​ទៅតាម​ផែនការ​យុទ្ធសាស្ត្រ ១០​ឆ្នាំ និង​ផែនការ​សកម្មភាព និង​កំណែទម្រង់​ឆ្នាំ​២០២៣ ។​
២. បង្កើន​ការយកចិត្តទុកដាក់​បន្ថែមទៀត​លើ​ការគ្រប់​គ្រង និង​ចាត់ចែង​ថវិកា ។​
៣. បន្ត​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ បច្ចេកវិទ្យា​ថ្មីៗ សម្ភារ​ទំនើបៗ ដូចជា ៖ ការទទួលយក​ការសិក្សា​តាម​ឌីជីថល និង​ការបង្កើន​ការផ្សព្វផ្សាយ​តាម​ប្រពន្ធ័​សង្គម ដែល​អាច​បង្កើត និង​ចែករំលែក​ខ្លឹមសារ​អប់រំ ។​
៤. ពង្រឹង និង​លើកកម្ពស់​គុណភាព​អប់រំ មជ្ឈមណ្ឌល​អប់រំ ពង្រីក និង​កែលម្អ​វិធីសាស្ត្រ​
​និង​បច្ចេកទេស​បង្រៀន​និង​រៀន ជាទូទៅ​សំដៅលើ​ការប្រមូលផ្តុំ​ក្នុង​សាកលវិទ្យាល័យ​
​ក្នុង​ការដាក់ចេញ​នូវ​របៀបវារៈ និង​សមត្ថភាព​ក្នុង​ការកំណត់ និង​កែប្រែ​លទ្ធផល ។​
៥. ត្រូវ​ពង្រីក​បន្ថែម​ទៀត​ទៅលើ​ធនធាន​សិក្សា ផលិតផល​ស្រាវជ្រាវ ប្រពន្ធ័​គ្រប់គ្រង​និស្សិត និង​សេវា ពង្រឹង​ប្រព័ន្ធ​ធានា​គុណភាព​អប់រំ និង​ការស្រាវជ្រាវ និង​ន​វា​នុវត្ត ។​
៦. ពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាមួយ​បណ្តា​សាកលវិទ្យាល័យ​នានា​ក្នុង​ប្រទេស ក៏​ដូចជា​ក្នុង​តំបន់ និង​អន្តរជាតិ ដើម្បី​ធ្វើការ​ផ្លាស់ប្តូរ​បទពិសោធ​ន៍​គ្នា​ទៅវិញទៅមក ទាំង​កម្មសិក្សា មុខវិជ្ជា​សិក្សា ។​
៧. ត្រូវ​បង្កើត​ឱ្យមាន​វឌ្ឍន​ភាព​អង្គភាព​ថ្មីៗ​ទៀត និង​ដំណើរការ​ប្រកបដោយ​និរន្ត​ភាព​៕

About the Author: admin

You might like

Leave a Reply

Your email address will not be published. Required fields are marked *